v9
V9BET

កៅឆាយ! Real Madrid ទិញបានខ្សែការពារឆ្នើម Eder Militao ពីក្រុម Porto

2 weeks ago​ | ដោយ V-Dr

គ្រូបង្វឹកថ្មីក្រុមអធិរាជស Real Madrid លោក Zinedine Zidane បានឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខានាំយកកីឡាករមួយរូបជាលើកដំបូងចាប់តាំងពីលោកចូលមកដឹកនាំក្លឹបជាលើកទី២។ កីឡាករម្នាក់នោះគឺខ្សែការពារ Eder Militao ពីក្រុម FC Porto នៅលីកកំពូលប្រទេសព័រទុយហ្គាល់។ ក្លិប Real Madrid នឹងត្រូវផ្តល់នៅទឹកប្រាក់ប្រមាណ ៤៣លានផោនសម្រាប់តម្លៃខ្លួនរបស់ Militao ខណៈដែលរូបគេនិងមកបង្ហាញខ្លួននាកីឡាដ្ឋាន Bernabeu នៅរដូវក្តៅខាងមុខដោយចុះហត្ថលេខាលើកិច្ចសន្យាមានសុពលភាពរយៈពេលប្រាំមួយឆ្នាំ។

កីឡាករវ័យ ២១ឆ្នាំរូបនេះបានស្ថិតនៅក្នុងការតាមដានពីសំណាក់ក្រុម Los Blancos អស់រយៈពេលជាយូរមកហើយស្របពេល ហង្សក្រហម Liverpool និង Manchester United ក៏បង្ហាញការចាប់អារម្មណ៍ចង់បានដូចគ្នាផងដែរ។ ប៉ុន្តែទីបំផុត Real Madrid បានទទួលជ័យជម្នះក្នុងការនាំយករូបគេមករួមក្រុម បន្ទាប់ពីការវិលត្រលប់របស់ លោក Zinidine Zidane កាលពីដើមសប្តាហ៍នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្លិបនេះបាននិយាយថា: Eder Gabriel Militao គឺជាកីឡាករថ្មីរបស់ក្លឹប Real Madrid រហូតដល់ឆ្នាំ 2025។ កីឡាករអន្តរជាតិ ប្រេស៊ីលរូបនេះបានផ្ទេរពីក្រុម SaoPaolo មក Porto កាលពីឆ្នាំ២០១៨ ដោយចុះកិច្ចសន្យា ៥ឆ្នាំ។ សម្រាប់ រដូវកាលទី១ រូបគេបានក្លាយជាតួអង្គសំខាន់សម្រាប់ក្រុម។ Militao បានជាប់ ឈ្មោះខ្សែការពារដ៏ល្អបំផុត រយៈពេល ៥ខែជាប់ៗគ្នាជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទី៣គ្រាប់ក្នុង ៣៣ប្រកួត។ ជាមួយនិងល្បឿនព្រមទាំងបច្ចេកទេសនៅតំបន់ការពារកណ្តាល Militao ក៏អាចលេងនៅតំបន់ខ្សែការពារខាងស្តាំផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Mirror

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.