v9
V9BET

នៅមណ្ឌលភ្នំពេញចាប់ផ្តើមប្រកួតព្រឹកនេះហើយ

2 months ago​ | ដោយ V-Dr

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០១៩ ព្រឹត្តិការណ៍នៃការប្រកួត Tiger Street Football Festival 2019 នៃមណ្ឌលទី៩បានចាប់ផ្តើមប្រកួតជាផ្លូវការហើយនៅបរិវេណមណ្ឌលកម្សាន្តកោះពេជ្រដែលមានក្រុមចូលរួមចំនួន ៨៨ ក្នុងនោះគណៈកម្មការប្រកួតជ្រើសរើសយកតែ ១២ ក្រុម ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ។

លោក ទុយ វិច្ឆិកា តំណាងឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានមានប្រសាសន៍ថា នេះជាមណ្ឌលចុងក្រោយនៃការប្រកួត Tiger Street Football Festival 2019 ដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានរៀបចំកម្មវិធីដ៏អស្ចារ្យក្នុងការផ្តល់ឱកាស ដល់ប្អូនៗយុវជន ដែលស្រលាញ់កីឡា បាល់ទាត់ បញ្ចេញសមត្ថភាព ប្រកួតប្រជែង ដណ្តើមពានរង្វាន់។ ហើយជាធម្មតាការប្រកួតតែងតែ ចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់ លើកការគោរពវិន័យ ហើយសង្ឃឹមថា ប្រកាន់ភ្ជាប់នូវស្មារតីកីឡា លេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។

លោក Moon Yoo នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានមានប្រសាសន៍ថា Tiger Street Football Festival ២០១៩ បានវិលត្រឡប់មកវិញហើយ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់៩ទីតាំងនៅទូទាំប្រទេស និងមានប្រាក់រង្វាន់ដ៏ច្រើនសរុប ៥០,០០០ដុល្លារអាមេរិក។ ចំណែកមណ្ឌលខេត្តព្រះសីហនុ ជ្រើសរើសក្រុមខ្លាំងចំនួន៦ក្រុម មណ្ឌលខេត្តតាកែវយក៤ក្រុម មណ្ឌលខេត្ត កំពង់ស្ពឺយក៤ក្រុម មណ្ឌលបាត់ដំបងយក៩ក្រុម មណ្ឌលក្រុងប៉ោយប៉ែត យក៦ក្រុម មណ្ឌលខេត្តសៀមរាប យក១២ក្រុម ខេត្តកំពង់ចាមយក៧ក្រុម មណ្ឌលខេត្តកណ្តាល៤ក្រុម និងមណ្ឌលរាជធានីភ្នំពេញ ១២ ក្រុមរួចហើយ ក្រុមខ្លាំងទាំង៩មណ្ឌល ដែលមាន៦៤ក្រុម និងធ្វើការប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៦ដល់១៧ ខែមករា ឆ្នាំ២០១៩ ស្វែងរកជើងឯកតែម្តង។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ TigerBeerKH
ពិសាដោយការទទួលខុសត្រូវ៕



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.