v9
V9BET

Schalke បណ្តេញលោក Tedesco ក្រោយចាញ់ Man City

5 months ago​ | ដោយ V-Dr

ក្លិប Schalke បានបណ្តេញលោក Domenico Tedesco ចេញពីតំណែងអ្នកចាត់ការទូទៅកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ៧-០ ក្រោមស្នាដៃក្រុម Manchester City ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយ កាលពីថ្ងៃអង្គារ។

អតីតគ្រូបង្វឹកលោក Huub Stevens និងលោក Mike Buskens ដែលជាអតីតខ្សែបម្រើរបស់ក្លិប នឹងចូលកាន់តំណែងជាបណ្តោះអាសន្ន ក្នុងពេលក្រុម Schalke ប្រកួតជាមួយនឹងក្រុម RB Leipzig ក្នុងក្របខ័ណ្ឌ Bundesliga នាថ្ងៃសៅរ៍នេះ។ Schalke បានរងបរាជ័យរាល់ការប្រកួតទាំង៥លើកចុងក្រោយរបស់ខ្លួន និងស្ថិតក្នុងចំណាត់ថ្នាក់លេខ១៤ ដោយនាំមុខត្រឹមតែ៤ពិន្ទុគត់លើក្រុមស្ថិតក្នុងតំបន់កាត់ចោលនៃក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់។

លោក Tedesco វ័យ៣៣ឆ្នាំ ត្រូវបានតែងតាំងកាលពីខែកក្កដា ឆ្នាំ២០១៧ និងបានដឹកនាំការប្រកួតចំនួន៧៥ប្រកួត។ ការបណ្តេញគ្រូបង្វឹករូបនេះចេញត្រូវបានប្រកាសជាផ្លូវការ ដោយប្រធានផ្នែកកីឡារបស់ក្លិប Schalke លោក Johan Schneider ដែលទើបតែបានកាន់តំណែងរបស់លោកត្រឹមតែរយៈពេល១សប្តាហ៍។ លោក Schneider បានឲ្យដឹងថា៖

«យើងពិតជាមិនអាចព្រងើយកន្តើយចំពោះការមានដំណើរការបែបអវិជ្ជមានរបស់យើងឡើយ។ នៅពេលដែលខ្ញុំបានចូលកាន់តួនាទីនេះ ខ្ញុំបានស្នើឲ្យពិនិត្យឡើងវិញលើការវិវឌ្ឍនេះ ដែលជារឿងដ៏ចាំបាច់ បើគិតដល់ស្ថានភាពរបស់យើងនៅលើតារាង Bundesliga»៕

កែសម្រួលដោយ៖ BBC



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.