v9
V9BET

Aubameyang ជួយឲ្យ Arsenal សងសឹកលើ Rennes និងឈានទៅវគ្គ ១/៤នៃ Europa League

2 weeks ago​ | ដោយ V-Dr

Arsenal បានចូលរួមជាមួយនឹងក្រុមអង់គ្លេសចំនួន៥ផ្សេងទៀតក្នុងការឈានទៅវគ្គ ១/៤ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌអឺរ៉ុប តាមរយៈការស្រោចស្រង់ការចាញ់ក្នុងការប្រកួតជើងទី១ ៣-១ ដើម្បីផ្តួលក្រុម Rennes ក្នុងលទ្ធផល ៣-០ និងឈានទៅវគ្គ ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa Leagu នាកីឡដ្ឋាន Emirates កាលពីថ្ងៃព្រហស្បតិ៍។

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ហើយក៏បានជួយឲ្យ Ainsley Maitland-Niles រកបានគ្រាប់បាល់ផងដែរ ខណៈដែលក្រុម Arsenal បានចូលរួមជាមួយនឹងក្រុម Chelsea ក្នុងការចាប់ឆ្នោតនៅថ្ងៃសុក្រនេះ សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League ក្រោយពីពីក្រុម Liverpool, Manchester City, Manchester United និង Tottenham សុទ្ធសឹងបានឈានទៅវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League។ Rennes មិនធ្លាប់បានឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌអឺរ៉ុបឡើយ ហើយការឈានទៅប្រកួតត្រឹមវគ្គនេះបានបង្កើតឲ្យមានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្ររបស់ក្រុមបារាំងមួយនេះ នៅលើទឹកដីក្រុម Arsenal។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុមរបស់លោក Julien Stephan មិនបានបង្ហាញពីភាពរឹងមាំរបស់ខ្លួនដូចគ្នុងការប្រកួតជើងទី១ឡើយ ដោយពួកគេបានរបូតគ្រាប់បាល់២គ្រាប់យ៉ាងឆាប់រហ័សនៅរយៈពេល១៥នាទីដំបូង។

ក្រុម Arsenal រកបានគ្រាប់បាល់នាំមុខភ្លាមៗ ដើម្បីស្រោចស្រង់ក្នុងការប្រកួតនេះ ខណៈដែលការបញ្ជូនបាល់របស់ខ្សែបម្រើ Aaron Ramsey ត្រូវបានស៊ុតបន្ថែមចូលទីយ៉ាងល្អពីសំណាក់កីឡាករ Aubameyang។ ខ្សែប្រយុទ្ធអន្តរជាតិបារាំងដើមកំណើតបារាំងរូបនេះ ក៏បានជួយឲ្យក្រុម Arsenal រកបានគ្រាប់បាល់ទី២នៅរយៈពេល១០នាទីក្រោយមកផងដែរ ដើម្បីទម្លាក់ក្រុម Rennes៕

កែសម្រួលលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.