v9
V9BET

Giroud រកបាន ៣គ្រាប់ដើម្បីជួយឲ្យ Chelsea ទៅវគ្គ ៨ក្រុមដោយងាយ

2 weeks ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធ Olivier Giroud បានស៊ុតបាល់បញ្ចូលទិ៣គ្រាប់ ខណៈដែលក្រុម Chelsea បានឈានទៅវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League តាមរយៈការដណ្តើមបានជ័យជម្នះទាំង ២ជើងលើក្រុម Dynamo Kiev ក្នុងលទ្ធផល ៨-០ កាលពីថ្ងៃព្រហស្បតិ៍ ស្របពេលដែលក្រុម Napoli ក៏បានកក់កៅអីទៅវគ្គ១/៤ផ្តាច់ព្រ័ត្រផងដែរ។

ក្រោយពីដណ្តើមបានជ័យជម្នះ ៣-០ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ជើងទី១ នាកីឡដ្ឋាន Stamford Bridge កាលពីសប្តាហ៍មុន ក្រុម Chelsea ម្ចាស់ជើងឯកឆ្នាំ២០១៣ បានគ្រប់គ្រងទាំងស្រុងក្នុងការប្រកួតនៅទីក្រុងគៀវ បើទោះបីអ្នកចាត់ការទូទៅលោក Maurizio Sarri បានផ្លាស់ប្តូរកីឡាករជាច្រើនក៏ដោយ ខណៈដែលពួកគេបានផ្តួលក្រុមរបស់អ៊ុយក្រែនមួយនេះ ក្នុងលទ្ធផល ៥-០។ ក្រុមយក្សរបស់ក្របខ័ណ្ឌ Premier League មួយនេះ កំពុងតែប្រជែងរកការឈ្នះពានជាលើកទី១របស់ពួកគេក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Sarri ក្រោយពីបានរងបរាជ័យក្នុងការប្រកួតដណ្តើមពានអង់គ្លេស League Cup វគ្គផ្តាច់ព្រ័ត្រ កាលពីខែមុន ក្រោមស្នាដៃក្រុម Manchester City និងឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ។

Giroud ដែលទើបតែបានចូលលេងក្នុងជម្រើសដំបូងក្នុងក្របខ័ណ្ឌ Premier League ក្នុងឆ្នាំ២០១៩ បន្ទាប់ពីការទិញចូលខ្សែប្រយុទ្ធ Gonzalo Higuain នោះ បានស៊ុតបាល់បញ្ចូលទី២គ្រាប់នៅតង់ទី១ នៅមុនពេលខ្សែការពារ Marcos Alonso បានជួយឲ្យក្រុមខ្លួនរកបានគ្រាប់បាល់ទី៣នៅជិតបញ្ចប់តង់ទី១។ ខ្សែប្រយុទ្ធអន្តរជាតិបារាំង Giroud បានបំពេញការរកបានគ្រាប់បាល់ទី៣របស់គេសម្រាប់ Chelsea តាមរយៈការតែតបាល់បញ្ចូលទីយ៉ាងល្អ ក្រោយពីការស៊ុតបាល់ពិន័យ Free-kick របស់ Willian នៅមុនពេលឈានដល់ទី ទី៦០ ហើយបច្ចុប្បន្នរូបគេគឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុងយុទ្ធនាការនេះ នៅឆ្នាំនេះ តាមរយៈការរកបាន៩គ្រាប់។ ខ្សែបមម្រើស្លាបវ័យក្មេង Callum Hudson-Odoi បានបន្តទម្រង់លេងយ៉ាងល្អរបស់គេក្នុង Europa League តាមរយៈការរកបានគ្រាប់បាល់ទី៤របស់គេក្នុងយុទ្ធនាការនេះ នៅរយៈពេល១២នាទីចុងក្រោយដើម្បីបំពេញជ័យជម្នះសម្រាប់ Chelsea៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.