v9
V9BET

លោក Ancelloti: អ្នករាល់គ្នាយល់ថាទម្រង់លេង Ronaldo និងធ្លាក់ចុះ ប៉ុន្តែគាត់នៅតែល្អ

3 months ago​ | ដោយ V-Dr

លោក Carlo Ancelotti អតីតគ្រូបង្វឹកកីឡាករ Cristiano Ronaldo បានកោតសរសើរដល់កីឡាករពាក់អាវស្លាកលេខ ៧ ក្រោយពីរកបានគ្រាប់បាល់តែតបញ្ចូលទី ២គ្រាប់និងស៊ុតបាល់ពិន័យ ១១ម៉ែត្រ ១គ្រាប់បញ្ចូលទីសរុបចំនួន បីគ្រាប់វាយបកផ្តួលក្រុម Atletico Madrid ៣:0 សម្រាប់ការប្រកួតជើងទី២ ក្របខណ្ឌ Champion League វគ្គ ១៦ក្រុមចុងក្រោយ និងបានជួយ Juventusកក់កៅអីទៅវគ្គ៨ក្រុមបន្តទៀត។

បច្ចុប្បន្នខ្សែប្រយុទ្ធស្លាបសញ្ជាតិព័រទុយហ្គាល់ Ronaldo បច្ចុប្បន្នមានវ័យឈានចូលដល់ ៣៤ឆ្នាំ ប៉ុន្តែលោកនៅតែរក្សាទម្រង់លេងបានល្អដូចកាលពីមុនដដែល។ លោក Ancelotti គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានប្រាប់គេទំព័រ Sky ថា: មនុស្សគ្រប់គ្នារំពឹងថាទម្រង់លេងរបស់គាត់នឹងធ្លាក់ចុះ ប៉ុន្តែវាមិនមែនដូច្នេះទេ Ronaldo មិនចុះញ៉មនិងការប្រកួតម្តងណាទេពិសេសរាល់ការប្រកួតពានរង្វាន់ធំៗ ហើយវាបានបង្ហាញពីភាពខុសគ្នារវាង កីឡាករដ៏អស្ចារ្យម្នាក់នៅក្នុងក្រុមម្ចាស់ជើងឯកដ៏ល្អបំផុតមួយនោះ។

លោក Ancelloti ធ្លាប់បានរួមការងារជាមួយ Cristiano Ronaldo នាកីឡាដ្ឋាន Estadio Santiago Bernabeu កំលុង ឆ្នាំ២០១៣-២០១៥ នាពេលនោះសមិទ្ធិផលសំខាន់របស់លោកបានធ្វើគឺជួយក្រុមលើកពាន UEFA Champion League រដូវកាល២០១៣-២០១៤ មុនពេលក្រុមបញ្ចប់តួនាទីរបស់គាត់នាឆ្នាំ២០១៥។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Marca



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.