v9
V9BET

Fabio Capello ប្រាបឈ្មោះកីឡាករ ៣រូបដែលមានទេពកោសល្យបំផុតក្នុងពិភពបាល់ទាត់

3 months ago​ | ដោយ V-Dr

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Fabio Capello បានបង្ហើបប្រាប់ឱ្យដឹងក្នុងពិភពបាល់ និងជឿជាក់ថាមានកីឡាករតែ ៣រូបប៉ុណ្ណោះដែល ទេពកោសល្យ នៅក្នុងប្រវត្តិសាស្ត្រកីឡាដ៏មានប្រជាប្រិយនេះ។ សម្រាប់បេក្ខភាពទាំងបីរូបនោះគឺមិនមានឈ្មោះកំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ទេបើទោះបីជាខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះ បានជួយ Juventus ផ្តួល At.Madrid ៣:0 ក្នុងការប្រកួតជើងទី២ ក្របខណ្ឌ Champions League កាលពីយប់ថ្ងៃអង្គារ​ ក៏ដោយ។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ យល់ថាមានអតីតកីឡាករក្រុមជម្រើសជាតិអាហ្សង់ទី, ប្រេស៊ីល និងកីឡាករកំពុងលេងអោយក្រុម Barcelona សញ្ជាតិអាហ្សង់ទីនតែ ៣រូបប៉ុណ្ណោះស្ថិតនៅក្នុងការយល់ឃើញរបស់ខ្លួន។

លោក Capello បច្ចុប្ន្បន្នមានតួនាទីជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៏ Sky Sports Italia បានលើកចំឈ្មោះលោក Diego Maradona វីរបុរសក្រុមជម្រើសជាតិអាហ្សង់ទីនដែលបានជួយក្រុមលើកពាន World Cup ១៩៨៦ និងអធិរាជបាល់ទាត់ប្រេស៊ីល Pele ដែលបានជួយប្រេស៊ីលឈ្នះពាន World Cup ៣សម័យ (១៩៥៨,១៩៦២,១៩៧០)ជាកីឡាករដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់។ បុរសជនជាតិអ៊ីតាលីរូបនេះបន្តថាៈ

សម្រាប់ខ្ញុំកីឡាករជំនាន់នេះគឺ Messi គាត់មានទេពកោសល្យមួយរូបបន្ទាប់ពីកំពូលកីឡាទាំងពីររូប ប៉ុន្តែ Ronaldo គឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់ផងដែរ។ Messi ជាកីឡាករឆ្នើមប្រកបដោយទេពកោសល្យ សម្រាប់ Ronaldo គឺជាមនុស្សអស្ចារ្យគាត់បានជួយក្លឹបឈ្នះអ្វីគ្រប់យ៉ាងដែលអ្នកចង់បាន។

អតីតគ្រូបង្វឹកអង់គ្លេស Real Madrid, Juventus, Roma និង AC Milan បានបន្ថែមថាៈ

ពួកគេទាំងបី(Maradona, Messi និង Pele)មិនត្រឹមតែមានចំនុចល្អផ្នែកទេពកោសល្យប៉ុណ្ណោះទេ ពោលគឺភាពវ័យឆ្លាតនិងការអវត្តន៏នៅលើទីលានតែម្តង

គួរបញ្ជាក់ផងដែរថាកីឡាករ Ronaldo របស់ក្រុម Juventus អាចនឹងត្រូវលេងប្រឈមគ្នាសាជាថ្មីជាមួយនឹងគូប្រជែងនៅក្របខណ្ឌ La Liga ច្រើនឆ្នាំគឺ Lionel Messi របស់ក្រុម Barcelona ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប ក្រោយពីក្រុមទាំងពីរបានកក់ កន្លែងរបស់ពួកគេនៅក្នុងជុំបន្ទាប់វគ្គ ៨ក្រុមចុងក្រោយនៅក្នុងសប្តាហ៏នេះបន្ទាប់ពី Juventus ផ្តួល At.Madridខណៈ Barcelona លត់ Lyon កាលពីដើមសប្តាហ៍នេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Mirror



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.