v9
V9BET

លោក Emery សម្លឹងរកការសងសឹក ពេល Arsenal ប៉ះ Rennes នៅរាត្រីនេះ

2 weeks ago​ | ដោយ V-Dr

លោក Unai Emery មិនស៊ាំទៅនឹងការចាញ់ក្នុងក្របខ័ណ្ឌ Europa League ឡើយ ប៉ុន្តែ អ្នកចាត់ការទូទៅនៃក្រុម Arsenal រូបនេះ ត្រូវតែលើកទឹកចិត្តឲ្យមានការឆ្លើយតបវិញពីក្រុមរបស់លោក ប្រសិនបើពួគគេចង់ស្រោចស្រងការចាញ់ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Rennes និងស្ថិតក្នុងការប្រជែងពានមួយក្នុងរដូវកាលទី១ របស់លោកជាមួយនឹងក្រុមកាំភ្លើងធំ។

លោក Emery បានឈ្នះពានក្របខ័ណ្ឌ Europa League ៣លើកជាប់ៗគ្នាជាមួយនឹងក្រុម Sevilla នៅចន្លោះឆ្នាំ២០១៤ និង២០១៦ ហើយការឈ្នះពានក្នុងយុទ្ធនាការនេះម្តងទៀត នឹងជួយឲ្យក្រុម Arsenal ឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ បន្ទាប់ពីអវត្តមានរយៈពេល ២ឆ្នាំ។ ការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Manchester United នាកីឡដ្ឋាន Emirates កាលពីថ្ងៃអាទិត្យ បានក្លាយជាការត្រៀមលក្ខខណៈយ៉ាងល្អឥតខ្ចោះមួយសម្រាប់ក្រុមកាំភ្លើងធំ ដែលបានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៤លើតារាងក្របខ័ណ្ឌ Premier League និងបានបង្ហាញពីការព្រមានមួយទៅកាន់ក្រុម Rennes លើការមានទម្រង់លេងផ្ទុយគ្នាស្រឡះក្នុងពេលលេងលើទឹកដីខ្លួនឯង និងក្រៅដី នៅមុនពេលការប្រកួតនាកីឡដ្ឋាន Emirates នៅរាត្រីនេះ។

ក្រុម Emery បានទទួលជ័យជម្នះ ១១លើកជាប់ៗគ្នាលើទឹកដីខ្លួនឯង ក្នុងក្របខ័ណ្ឌ Premier League និង Europa League ចាប់តាំងពីខែវិច្ឆិកា ខណៈដែលពួកគេបានទទួលជ័យជម្នះត្រឹមតែ៣លើកគត់ពីការប្រកួតក្រៅដីចំនួន១២លើកក្នុងដំណាក់កាលដូចគ្នានេះ។ លោក Emery បានឲ្យដឹងថា៖

«យើងដឹងថា ការប្រកួតនៅរាត្រីថ្ងៃព្រហស្បតិ៍នេះ អាចបង្កើតឲ្យមានការប្រែប្រួលជាច្រើនជាមួយនឹងការពិន័យកាតក្រហម១ ឬគ្រាប់បាល់ ហេតុនេះ ការគ្រប់គ្រងអារម្មណ៍របស់យើងពិតជាសំខាន់ណាស់»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport24

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.