v9
V9BET

Messi ផ្តល់ការខកចិត្តដល់ Lyon ខណៈ Barcelona ឈានទៅវគ្គ ៨ក្រុមចុងក្រោយ

6 months ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធ Lionel Messi ស្ទើរតែបានតាមស្មើទៅនឹងការរកបានគ្រាប់បាល់ ៣គ្រាប់របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងរយៈពេល ១ថ្ងៃមុននេះទៅហើយ ប៉ុន្តែ នៅតែបានស៊ុតបាល់បញ្ចូលទី២គ្រាប់ និងបានជួយឲ្យមិត្តរួមក្រុមរកបាន ២គ្រាប់បន្ថែមទៀត ខណៈដែលក្រុម Barcelona បានផ្តួលក្រុម Lyon ក្នុងលទ្ធផល ៥-១ កាលពីថ្ងៃពុធ ដើម្បីឈានទៅវគ្គ ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League។

ក្រោយពីការស៊ុតបាល់បញ្ចូលទី៣គ្រាប់របស់ Ronaldo កាលពីថ្ងៃអង្គារសម្រាប់ក្រុម Juventus បានទម្លាក់ក្រុម Atletico Madrid ក្នុងទីក្រុង Turin តារាឆ្នើម Messi បានបង្ហាញពីភាពមុតស្រួចផ្ទាល់របស់គេនាកីឡដ្ឋាន Camp Nou ខណៈដែលក្រុម Lyon អាចត្រឹមតែដាក់សម្ពធក្នុងតង់ទី២ ក្នុងរយៈពេលដ៏ខ្លី ក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនេះ។ ការបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងប្រទេសបារាំង ក្នុងការប្រកួតជើងទី១ កាលពីខែមុន មានន័យថា ក្រុម Lyon នៅតែមានឱកាសក្នុងការធ្វើឲ្យក្រុម Barcelona ភិតភ័យ ប៉ុន្តែគ្រាប់បាល់ស៊ុតប៉េណាល់ទីរបស់ Messi និងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អពីសំណាក់ Philippe Coutinho ហាក់បានកាត់សេចក្តីក្នុងការប្រកួតនេះទៅហើយ នៅមុនពេលបញ្ចប់តង់ទី១។

ប៉ុន្តែ ការស៊ុតបាល់បញ្ចូលទីយ៉ាងល្អរបស់ Lucas Tousart បានជួយឲ្យក្រុម Lyon វាយបកបាន១គ្រាប់វិញ នៅមុនពេល Messi រក្សាការនាំមុខរបស់ក្រុមខ្លួន។ រូបគេបានស៊ុតបាល់បញ្ចូលទី១គ្រាប់ទៀត នៅមុនពេលជួយឲ្យ Gerard Pique និង Ousmane Dembele បំពេញជ័យជម្នះសម្រាប់ក្រុមខ្លួន។ បច្ចុប្បន្ន Messi រកបាន១០៨គ្រាប់ក្នុងក្របខ័ណ្ឌ Champions League ខណៈដែល Ronaldo រកបាន១២៤គ្រាប់៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ធ្វើការភ្នាល់ការប្រកួត UEFA Champions League
v9b.com/km-kh ---> ទំព័រកីឡា ---> មុនកំណត់ ---> ជ្រើសការប្រកួត ---> UEFA Champions League

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.