v9
V9BET

លោក Klopp សរសើរការដណ្តើមបានជ័យជម្នះដ៏ធំរបស់ Liverpool នៅទឹកដី Bayern

2 weeks ago​ | ដោយ V-Dr

លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានសម្តែងនូវការពេញចិត្តចំពោះភាពចាស់ទុំនៃក្រុមរបស់លោក ក្នុងការប្រកួតក្របខ័ណ្ឌអឺរ៉ុប ក្រោយពីបានទម្លាក់ក្រុម Bayern Munich ចេញពីក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ។

ការរកបានគ្រាប់បាល់បញ្ចូលទី២គ្រាប់របស់ Sadio Mane និងគ្រាប់បាល់តែតបញ្ចូលទី១គ្រាប់របស់ខ្សែការពារ Virgil van Dijk បានជួយឲ្យក្រុមហង្សក្រហមដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-១ នៅរាត្រីក្នុងទីក្រុង Munich ហើយជ័យជម្នះទាំង២ជើងនោះ បានជួយឲ្យក្រុម Liverpool ឈ្នះកៅអីទៅកាន់ការចាប់ឆ្នោតសម្រាប់វគ្គ៨ក្រុមចុងក្រោយ នៅថ្ងៃសុក្រ រួមជាមួយនឹងក្រុមរបស់អង់គ្លេសចំនួន៣ផ្សេងទៀត។ លោក Klopp បានឲ្យដឹងថា៖

«ការប្រកួតនៅតង់ទី២ពិតជាបានបង្ហាញពីភាពចាស់។ នៅតង់ទី១ យើងគួរតែបានលេងល្អប្រសើរជាងនេះបន្តិច។ វាពិតជាលទ្ធផលដ៏ស័ក្តសម ពីព្រោះវាពិតជាលំបាកណាស់ក្នុងការលេងនៅក្រៅដីនៅទីនេះ លើទឹកដីក្រុម Bayern។ ពួកគេមិនបានចាញ់ការប្រកួតច្រើននៅទីនេះឡើយ»។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖

«វាពិតជាការដណ្តើមបានជ័យជម្នះដ៏ធំមួយ។ ខ្ញុំពិតជាមានមោទនភាពចចំពោះកីឡាករ និងកម្រិតដែលពួកគេបានលេង»។

ការរងបរាជ័យនេះ អាចនឹងក្លាយជាសញ្ញានៃការបញ្ចប់យុគសម័យកាលមួយសម្រាប់ក្រុម Bayern ដែលបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៦លើកក្នុងចំណោម ៦រដូវកាលក្រោយ ក្នុងនោះរាប់បញ្ចូលទាំងក្នុងពេលដែលពួកគេបានផ្តួលក្រុម Borussia Dortmund របស់លោក Klopp ដើម្បីឈ្នះពាន Champions League ក្នុងរដូវកាលឆ្នាំ២០១២-២០១៣ ផងដែរ។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Klopp បានច្រានចោលថា ការដណ្តើមបានជ័យជម្នះនៅទីក្រុង Munich មានភាពផ្អែមល្ហែមយ៉ាងពិសេស បើគិតពីប្រវត្តិសាស្ត្រកាលពីមុនរបស់លោកជាមួយនឹងក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ធ្វើការភ្នាល់ការប្រកួត UEFA Champions League
v9b.com/km-kh ---> ទំព័រកីឡា ---> មុនកំណត់ ---> ជ្រើសការប្រកួត ---> UEFA Champions League

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.