v9
V9BET

ក្លឹបយក្សនៅលីកកំពូលបារាំងមួយចង់បានលោក Mourinho ទៅដឹកនាំ

3 months ago​ | ដោយ V-Dr

គ្រូបង្វឹក Jean Michel Aulas ប្រធានក្លឹប Lyon នៅក្របខណ្ឌលីកកំពូលបារាំង Ligue១ បានប្រាប់អោយដឹងថារូបលោកមានការអារម្មណ៍បំផុត ក្នុងការតែងតាំងលោក Jose Mourinho ជាអ្នកចាត់ការទូទៅថ្មីរបស់ខ្លួន។ បច្ចុប្បន្នលោក Bruno Genesio ក្នុងនាមជាជាគ្រូបង្វឹក Lyon និងអស់សុពលភាពដឹកនាំក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះទេ ស្របពេលបុរសវ័យ ៥២ឆ្នាំរូបនេះមិនទាន់បន្តកិច្ចព្រមព្រៀងថ្មីនៅឡើយទេ។

ក្រុម Lyon កំពុងឈរនៅចំណាត់ថ្នាក់ទី៣ នៅតារាង Ligue១ និង ស្ថិតក្នុងវគ្គ ១៦ក្រុមចុងក្រោយក្របខ័ណ្ឌ Champions League។ សម្រាប់អតីតគ្រូបង្វឹក Man.United លោក Mourinho កំពុងសំលឹងរកឪកាសវិលត្រលប់មកចាប់អាជីពជាគ្រូបង្វឹកវិញ បន្ទាប់ពីត្រូវបានក្លឹប Manchester United បញ្ចប់តួនាទី កាលពីខែធ្នូឆ្នាំមុន។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានក្លាយជាប្រធានបទ និងជាបេក្ខភាពនៃកាវិលត្រលប់ទៅដឹកនាំ Real Madrid ជាលើកទី២ ផងដែរ។ ទោះបីជាយ៉ាងនេះក្តីវត្តមាននិងការតែងតាំងអតីតគ្រូបង្វឹកលោក Zinedine Zidane នៅកីឡាដ្ឋាន Estadio Santiago Bernabeu ជាផ្លូវការណ៏ជារឿងបិទផ្លូវសម្រាប់លោក Mourinho ក្នុងការវិលត្រលប់ នឹងបន្តស្វែងរកក្លឹបថ្មីដឹកនាំជំនួសវិញ ស្របពេលប្រធានក្លឹប Lyon បានសារភាពថាទ្វារក្លឹបនៅរង់ចាំបើកចំហរសម្រាប់រូបលោកជានិច្ច៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ metro



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.