V9BET

ជឿអត់? Son ប្រាប់មូលហេតុដែលខ្លួនប្រើជីវិតនៅលីវដល់ពេលបច្ចុប្បន្ន

2 months ago​ | ដោយ V-Dr

វាមិនមែនជារឿងចៃដន្យទេដែលខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung Min របស់ក្រុមមាន់ខ្នាយមាស Tottenham បានអភិវឌ្ឍខ្លួនឯងជាកីឡាករវៃឆ្លាត និងប្រកបដោយសមត្ថភាពគួបផ្សំទេពកោសល្យពីកំណើតធ្វើអោយរូបគេមានឈ្មោះបោះសម្លេងនៅក្របខ័ណ្ឌ Premier League ពោលគឺក្រោយពេលផ្ទេរពីក្រុម Bayer Leverkusen នៅលីកកំពូលអាឡឺម៉ង់នាឆ្នាំ ២០១៥ ។

និយាយដល់ចំនុចនេះ អ្វីដែលជារឿងគួរអោយចាប់អារម្មណ៏គឺសម្រាប់ជីវិតឯកជនរបស់ខ្សែប្រយុទ្ធ ដែលមានជំនាញទាត់បាល់ទាំងជើងឆ្វេង និងស្តាំ នៅមិនទាន់គិតគូពីជីវិតអាពាហ៏ពិពាហ៏រហូតដល់ពេលចូលនិវត្តន៍រឺយ៉ាងណានោះ? នៅក្នុងបទសម្ភាសន៏ដែលត្រូវបានដកស្រង់ពីគេហទំព័រ The Guadian កីឡាករមានវ័យវ័យ ២៦ឆ្នាំ Son បានបង្ហើបអោយដឹងថាៈ

ឪពុករបស់ខ្ញុំបានប្រាប់ថានៅពេលដែលអ្នករៀបការនោះចំនុចដែលត្រូវយកចិត្តទុកដាក់សំខាន់បំផុតគឺគ្រួសារ ប្រពន្ធ និងកូន បន្ទាប់មកបាល់ទាត់ និយាយបែបនេះហើយខ្ញុំយល់ស្របសម្តី និងការយល់ឃើញរបស់ឪពុកខ្ញុំ។ ខ្ញុំចង់ធ្វើឱ្យប្រាកដប្រជា ខណៈពេលទម្រង់លេងដល់កម្រិតកំពូល គឺខ្ញុំចង់ផ្តោតទៅលើការលេងបាល់តែមួយមុខប៉ុណ្ណោះ។ យើងមិនដឹងថា រយៈពេលប៉ុន្មានឆ្នាំទៀតដែលយើងអាចបន្តទម្រង់លេងនេះបាន រឺពេលចូលនិវត្តន៍ និងឈានដល់វ័យ ៣៣ ឬ ៣៤ អ្នកនៅតែអាចរស់នៅបានយូរជាមួយគ្រួសារ ដូច្នេះមិនទាន់ហួសពេលទេដែលត្រូវសម្រេចចិត្តរៀបការនៅវ័យនោះ។

រដូវកាល(២០១៨-២០១៩)នេះ Son ស៊ុតបញ្ចូលទីបាន ១១គ្រាប់ដោយប្រើប្រាស់ថេរៈវេលា ១៦០២នាទី និង Assist(៥ដង) និងជា សមាជិកដ៏សំខាន់ដែលបានជួយ Spurs ប្រជែងពានរង្វាន់ក្របខ័ណ្ឌ Premier League ព្រមជាមួយនិងការ កោតសរសើរពីសំណាក់ប្រិយមិត្តគាំទ្រជាច្រើនលើក្រមសីលធម៌ការងារនិងចិត្តគំនិតចាស់ទុំរបស់គាត់ពិសេសនៅក្នុងក្រុមជម្រើសជាតិសម្រាប់ការប្រកួតកីឡាអាស៊ីហ្គេមរបស់កូរ៉េខាងត្បូងនៅដើមខែកញ្ញាដែលទទួលបានដួងចិត្តអ្នកស្រលាញ់វិស័យកីឡាបាល់ទាត់នេះជាច្រើន។ Son បានជួយកូរ៉េខាងត្បូងទទួលបានមេដាយមាស Sia Game នៅប្រទេសម៉ាឡេស៊ីដោយផ្តួលជប៉ុន ២-១ នៅវគ្គផ្តាច់ព្រ័ត្រនាម៉ោងបន្ថែមជាមួយគ្រាប់បាល់របស់ Seungwoo Lee និង Hwang Hee Chan។ លទ្ធផលដ៏ត្រចះត្រចង់នេះហើយជួយSonនិងមិត្តរួមក្រុម ទទួលបានការលើកលែងដោយស្វ័យប្រវត្តិពីកាតព្វកិច្ចយោធា ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportbible

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.