v9
V9BET

Bayern មានបំណងប្រើការមានប្រៀបលើទឹកដីខ្លួនឯងដើម្បីទម្លាក់ Liverpool រាត្រីនេះ

6 months ago​ | ដោយ V-Dr

លោក Niko Kovac គ្រូបង្វឹករបស់ក្រុម Bayern Munich និងអ្នកចាំទីជើងចាស់ Manuel Neuer រំពឹងទុកថា នឹងប្រើប្រាស់ការមានប្រៀបការលេងលើទឹកដីខ្លួនឯង ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយ ជើងទី២របស់ពួកគេ នៅរាត្រីនេះ ដើម្បីទម្លាក់ក្រុម Liverpool នាកីឡដ្ឋាន Allianz Arena។

ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតជើងទី១ នាកីឡដ្ឋាន Anfield កាលពី ៣សប្តាហ៍មុន លោក Kovac រំពឹងទុកថា ក្រុមទាំង២ នឹងព្យាយាមរកឲ្យបានគ្រាប់បាល់ដូចគ្នា ហើយគ្រូបង្វឹកនៃក្រុម Bayern រូបនេះ ចាត់ទុកក្រុម Liverpool របស់លោក Jurgen Klopp ជាក្រុមមួយក្នុងចំណោមក្រុមមានមុតស្រួចបំផុតក្នុងតំបន់ប្រយុទ្ធ។

ស្របពេលដែលអ្នកគាំទ្រចំនួន៧ម៉ឺននាក់ ត្រូវបានរំពឹងទុកថា នឹងចូលទស្សនានោះ លោក Kovac បានឲ្យដឹងថា៖

«ខ្ញុំគិតថា វានឹងមិនបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ឡើយ ប៉ុន្តែ យើងនឹងទទួលបាននូវការគាំទ្រក្នុងកីឡដ្ឋានរបស់យើងនៅថ្ងៃស្អែកនេះ ខណៈដែលការផុសផុលនេះយើងមិនធ្លាប់បានឃើញជាយូរមកហើយ»។

ក្រោយពីក្រុម Bayern បានឈ្នះការប្រកួត៣លើកចុងក្រោយរបស់ខ្លួន ក្នុងលទ្ធផលសរុប ១២-១ ចាប់តាំងពីការប្រកួតជើងទី១ លោកបានបន្ថែមទៀតថា៖

«យើងបានបង្ហាញពីស្មារតីប្រយុទ្ធ និងការច្នៃប្រឌិតជាច្រើនក្នុងការធ្វើដំណើរទៅមុខក្នុងក្របខ័ណ្ឌ Bundesliga។ ខ្ញុំស្ថិតក្នុងអារម្មណ៍ល្អក្នុងការឃើញយើងលេងកាន់តែមានប្រសិទ្ធិភាពលើទឹកដីខ្លួនឯង ពីមុខអ្នកគាំទ្ររបស់យើង»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ធ្វើការភ្នាល់ការប្រកួត UEFA Champions League
v9b.com/km-kh ---> ទំព័រកីឡា ---> មុនកំណត់ ---> ជ្រើសការប្រកួត ---> UEFA Champions League

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.