v9
V9BET

មូលហេតុ Real Madrid ជ្រើសយក Zinedine Zidane ហើយបដិសេធបេក្ខភាព Jose Mourinho

1 month ago​ | ដោយ V-Dr

លោក Zinedine Zidane ត្រូវបានតែងតាំងក្នុងនាមគ្រូបង្វឹករបស់ក្លឹប Real Madrid ជាលើកទី២ ក្រោយចាប់ផ្តើមរដូវកាលថ្មីនេះ ក្រុមអធិរាជស Real Madrid បង្ហាញទម្រង់លេងមិនបានល្អ និងបាត់បង់ឪកាសប្រជែងពានសំខាន់ក្នុងការប្រកួតជាច្រើនកន្លងមក។ មានការចុះផ្សាយថាអតីតគ្រូបង្វឹក Manchester United លោក Jose Mourinho គឺជាជម្រើសមួយក្នុងចំណោមជម្រើសដ៏មានប្រជាប្រិយបំផុតក្នុងការវិលត្រលប់មកទទួលតួនាទីជាគ្រូបង្វឹកនៅឯកីឡដ្ឋាន Santiago Bernabeu ប៉ុន្តែទីបំផុតក្រុម Los Blancos បានសម្រេចចិត្តលើកិច្ចព្រមព្រៀងនាំយកអ្នកចាត់ការទូទៅសញ្ជាតិ បារាំងរូបនេះមកដឹកនាំក្រុមជំនួសវិញ និងទទួលបានការតែងតាំងជាផ្លូវការណ៏កំលុងពេលប៉ុន្មានម៉ោងកន្លងទៅនេះ។

មានហេតុផលលើកឡើងមួយចំនួន និងជាការប៉ាន់ប្រមាណជាច្រើនមូលហេតុបេក្ខភាពលោក Mourinho ត្រូវបានក្លឹបលប់ចោល។ យោងតាមអតីតប្រធានក្លឹប Real Madrid លោក Ramon Calderon បានបង្ហាញប្រាប់ Sky Sports អោយដឹងថាៈ ខ្សែការពារកណ្តាល Sergio Ramos បានព្រលយពាក្យចាកចេញពីក្លឹបប្រសិនបើលោក Mourinho វិលត្រឡប់មកដឹកនាំក្រុមមានមូលដ្ឋាននៅរដ្ឋធានីអេស្ប៉ាញវិញ។ មិនត្រឹមតែ Ramos សូម្បីតែខ្សែការពារឆ្វេង Marcelo ក៏មានគម្រោង និងចាកចេញពីក្លឹបនាបំណាច់រដូវកាលនេះផងដែរ យោងលើស្ថានភាពដឹកនាំបច្ចុប្បន្ន។គួរបញ្ជាក់ផងដែរថាលោក Mourinho បានដឹកនាំក្រុម៤ រដូវកាល ចន្លោះឆ្នាំ២០១០ និង ២០១៣ ខណៈ Ramos និងអតីតប្រធានក្រុមនិងជាអ្នកចាំទី Iker Casillas មិនស្ថិតក្នុងជម្រើសប្រើប្រាស់របស់ខ្លួនទេ។ លោកបានបន្ថែមទៀតថា: ពិតណាស់គឺមានគ្រោះថ្នាក់(ការជ្រើសរើសលោក Mourinho)។ ស្ថានភាពពិបាកបន្តិចនៅពេលគាត់នៅទីនេះកាលពីលើកមុន។

គួររំលឹកផងដែរថា Zinedine Zidane បានចាកចេញពីក្លឹប Real Madrid នៅក្នុងខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីដឹកនាំក្រុមឈ្នះពានក្របខ័ណ្ឌ Champions League ៣ឆ្នាំជាប់ៗគ្នា។ ហើយនេះជាលើកទី២ សម្រាប់វីរបុរសក្រុមជម្រើសជាតិបារាំង ចូលមកដឹកនាំក្រុមជាមួយ កិច្ចសន្យាមានរហូតដល់ចុងបញ្ចប់នៃរដូវកាលឆ្នាំ២០២២ ហើយគ្រូបង្វឹក​ និងថ្នាក់ដឹកនាំបានឯកភាពផ្តល់ដល់ Zidane នៅសេរីភាពក្នុងការប្រើប្រាស់ថវិកាដ៏ធំមួយដើម្បីជួយធ្វើកំណែទម្រង់ឱ្យក្រុមរីកចម្រើន និងរឹងមាំឡើងវិញក្រោយជួបនៅយុគសម័យអន្ធកាលជាច្រើនសប្តាហ៏កន្លងមកនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.