v9
V9BET

វគ្គចុងក្រោយ នៃការប្រកួតផ្តាច់ព្រ័ត្របាល់ទះឆ្នេរខ្សាច់ ផ្នែកបុរស របស់ស្រាបៀអាន់ឆ័រ ប្រចាំខេត្តកំពង់ស្ពឺ

2 weeks ago​ | ដោយ Jerry Jr

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ការប្រកួតផ្តាច់ព្រ័ត្របាល់ទះឆ្នេរខ្សាច់ផ្នែកបុរសប្រចាំខេត្តកំពង់ស្ពឺនៃការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២បានធ្វើប្រកួតប្រ​ជែងដើម្បីដណ្តើមកៅអីឈានចូលក្របខណ្ឌ FIVB World Tour ​ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២០ប្រទេសជប៉ុនដើម្បីឈានរកទៅជើង​ឯកពិភពលោក។

ការប្រកួតនេះបានប្រារព្ធធ្វើឡើងនៅបរិវេណដីឡូរ៍ឧកញ៉ា​ ឈួន គឹមសាន ដោយមានការចូលរួមទស្សនាពីមិត្តអ្នកគាំទ្ររាប់ពាន់នាក់។ ការ​ប្រកួត​​ក្តៅ​គគុក​តែ​ម្តង​សម្រាប់​ក្រុម​នីមួយ​ៗគ្រាន់​តែ​ចូល​ទី​លាន​ភ្លាម​ កីឡាករ​នៃក្រុមនីមួយៗបាន​​បញ្ចេញ​ថាមពល​ដ៏​ខ្លាំង​ក្លា​ដើម្បី​ស្វែង​រក​ជ័យជម្នះ។

ក្រុមទទួលជ័យលាភីចំនួនទាំង៣ក្រុមមានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌ FIVB World Tour ​ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក២០២០ ទីក្រុងតុក្យូ ប្រទេសជប៉ុន ដើម្បីឈានរកទៅជើង​ឯកពិភពលោក។ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាព្រឹត្តិការណ៍ពិសេសនេះឲ្យបានច្រើនកុះករ។

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។​
ពិសាដោយការទទួលខុសត្រូវ៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.