v9
V9BET

សហព័ន្ធបាល់ទាត់ រកបានចំណូលជាង៦លានដុល្លារ តែចំណាយអស់វិញជាង៤លានដុល្លារ

4 months ago​ | ដោយ V-Dr

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅតែរកបានចំណូលច្រើនជាងសហព័ន្ធកីឡាជាតិផ្សេងៗទៀត ព្រោះតាមរបាយការណ៍ ដែលត្រូវបានប្រកាស នៅក្នុងមហាសន្និបាត លើកទី១៣ ឆ្នាំ២០១៩ កាលពីថ្ងៃចន្ទ ម្សិលមិញ បានបង្ហាញឲ្យដឹងថា FFC រកបានចំណូលរហូតដល់ ៦,០២៥,៤២៨.៤៨ដុល្លារ កាលពីឆ្នាំ២០១៨។

តាមរបាយការណ៍ដដែលនោះ បង្ហាញថា FFC បានទទួលចំណូលច្រើនពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដែលមានចំនួន ១,៧៧២,៩៨៥ដុល្លារ បានពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី ចំនួន ៣១៥,៨៧៣ដុល្លារ បានពីសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ចំនួន ១៩៩,០៣៣.៩៧ ដុល្លារ បានពីសហព័ន្ធកីឡាបាល់ទាត់ជប៉ុន ២០,០០០ ដុល្លារ បានពីការឧបត្ថម្ភក្រុមហ៊ុនក្នុងស្រុក និងសកម្មភាពរបស់ ប.ស.ក ចំនួន ៦៨៦,៩០០ដុល្លារ បានពីការឧបត្ថម្ភរដ្ឋចំនួន ២៩៥,៤៤៦.៤៥ដុល្លារ ព្រមទាំងចំណូលពីសប្បុរសធម៌ និងចំណូលក្រៅផែនការមួយចំនួនទៀត។

ទោះបីជាយ៉ាងណា FFC ក៏បានចំណាយសម្រាប់ការអភិវឌ្ឍបាល់ច្រើនផងដែរ គឺអស់ចំនួន ៤៤៨,៨៣៧០.៤១ដុល្លារ និងនៅសល់ថវិកាសរុប ១,៥៣៧,០៥៨.០៧ដុល្លារ សម្រាប់ទុកសម្រាប់ការអភិវឌ្ឍបាល់ទាត់ នៅក្នុងឆ្នាំ២០១៩ នេះ ហើយចំនួនថវិកានៅសល់នេះ គឺច្រើនជាងឆ្នាំ២០១៧ ដែលនៅសល់ថវិកា ១,៤៧៧,៣២៧.៨៤ដុល្លារ។

នៅក្នុងរបាយការណ៍ចំណាយនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចំណាយច្រើនទៅលើ ៤ចំណុច គឺចំណាយលើរដ្ឋបាល ព្រឹត្តិការណ៍ និងសង្គម អស់ ១,៣៦០,១៤៧.៩៤ដុល្លារ ចំណាយលើការចូលរួមប្រកួត និងអភិវឌ្ឍន៍ក្រុមជម្រើសជាតិអស់ ៩៤៣,៩៤៧.៦៥ដុល្លារ ចំណាយទៅលើប្រាក់ខែបុគ្គល និងគ្រូ អស់ ៦៧៥,០១២.៧១ដុល្លារ និងចំណាយលើគម្រោងអភិវឌ្ឍន៍បាល់ទាត់ថ្នាល និងយុវជនអស់ ៦៦៤,៧៩៦.៥៥ដុល្លារ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.