v9
V9BET

លោក Guardiola៖ Man City នៅតែក្រុមក្មេងខ្ចីក្នុង Champions League

3 months ago​ | ដោយ V-Dr

លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បានបង្ហាញពីភាពស្រពេចស្រពិលម្តងទៀតនៅលើការត្រៀមខ្លួនឲ្យបានរួចរាល់របស់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះ ក្នុងការឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី១ បើទោះបីពួកគេស្ថិតក្នុងនាមជាក្រុមមានប្រៀបដាច់ក្នុងយុទ្ធនាការនេះក៏ដោយ។

Man City នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Schalke របស់ក្របខ័ណ្ឌ Bundesliga នៅរាត្រីនេះ ដោយនាំមុខក្នុងលទ្ធផល ៣-២ ពីការប្រកួតជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយរបស់ពួកគេ ដោយសង្ឃឹមថា អាចគេចផុតពីការអាម៉ាសមុខដែលបានកើតឡើងលើក្រុម Paris Saint-Germain និង Real Madrid ក្នុង Champions League កាលពីសប្តាហ៍មុន។ លោក Guardiola បានទទួលស្គាល់ថា លោកត្រូវបានបង្ខំឲ្យគិតដល់ការដណ្តើមបានជ័យជម្នះដ៏មិននឹកស្មានដល់របស់ក្រុម Manchester United ក្នុងលទ្ធផល ៣-១ នៅទីក្រុងប៉ារីស និងការធ្លាក់ចេញយ៉ាងខកចិត្តរបស់ក្រុមម្ចាស់ការពារតំណែងជើងឯក Real ក្រោមស្នាដៃក្រុមប្រជុំដោយកីឡាករវ័យក្មេង Ajax ប៉ុន្តែ បានច្រានចោលថា ការធ្លាក់ចេញរបស់ក្រុមយក្សទាំង២នេះ បានបើកផ្លូវកាន់តែច្បាស់សម្រាប់ក្រុម Man City ក្នុងការគ្រប់គ្រងក្នុងក្របខ័ណ្ឌអឺរ៉ុប។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានឲ្យដឹងកាលពីថ្ងៃចន្ទថា៖

«យើងជាក្រុមយុវជនក្នុងយុទ្ធនាការនេះ បើតាមអារម្មណ៍របស់ខ្ញុំ។ វាមិនមែនជាលែសឡើយ ហើយពិតណាស់ យើងចង់ឈ្នះពាននេះ»។

លោក Guardiola បានបន្ថែមទៀតថា៖

«អ្នកត្រូវតែសុបិន និងកំណត់យកចំណុចឲ្យបានខ្ពស់តាមដែលអាច ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ អ្នកត្រូវតែទទួលស្គាល់ថា មានក្រុមផ្សេងទៀតកំពុងតែគិតដូចគ្នានេះ ជាមួយនឹងកីឡាករឆ្នើមៗរបស់ពួកគេ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ធ្វើការភ្នាល់ការប្រកួត UEFA Champions League
v9b.com/km-kh ---> ទំព័រកីឡា ---> មុនកំណត់ ---> ជ្រើសការប្រកួត ---> UEFA Champions League

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.