v9
V9BET

Nabil Fekir ក្រើនរំលឹកពាក្យមួយឃ្លាដល់ Barcelona មុនជំនួបជើងទី២ ក្របខណ្ឌ Champion League

1 month ago​ | ដោយ V-Dr

Nabil Fekir កីឡាករឆ្នើមរបស់ក្រុម Olympique Lyon មានជំនឿនិងសង្ឃឹមថា ពួកគេអាចនឹងផ្តួលក្រុម FC Barcelona នៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ដែលនឹងធ្វើឡើងនាកីឡាដ្ឋាន Camp Nou នៅថ្ងៃព្រហស្បត្ត៏ខានស្អែកនេះបាន។ ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ ទើបតែធូរស្បើយពីការរបួសស្រាល ហើយខកខានការប្រកួតជើងទី១ និងមានបំណងចូលលេងអោយបានពេញម៉ោង ១០០ភាគរយ សម្រាប់ការវិលត្រឡប់ទៅជើងទី២ នាកីឡាដ្ឋាន Camp Nou នេះ។

Fekir បានបន្តនៅសារមួយឃ្លាក្នុងន័យក្រើនរំលឹកសមភាគីថា:

វាជាការខកចិត្តដែលខ្ញុំមិនអាចលេងក្នុងការប្រកួតជើងទី១ ដំបូងបាន។​ យើងជឿថាយើងអាចឈ្នះ ប៉ុន្តែយើងដឹងថាវាជាការប្រកួតដ៏លំបាកមួយ។ យើងដឹងពីចំណុចខ្លាំងរបស់ពួកគេ ប៉ុន្តែយើងនឹងផ្តល់អ្វីគ្រប់យ៉ាងដែលមាន។ មុនពេលយើងប្រកួតស្មើគ្នាជាមួយ Strasbourg ក្នុងលទ្ធផល ២:២។ យើងលេងបានយ៉ាងល្អយើងពិតជារំភើបក្នុងការឆ្លើយតប បន្ទាប់ពីលទ្ធផលមិនល្អនៅក្នុងប្រទេសម៉ូណាកូ វាពិតជាល្អសម្រាប់ទំនុកចិត្តរបស់យើងជាពិសេសនៅពីមុខការប្រកួតជាមួយក្រុម Barcelona។

បន្ទាប់ពីខកចិត្តចាញ់ Monaco ២-0 ដោយការផ្តួល Caen ពាន Coupe de France ៣:១ និងបន្តផ្តួល Toulouse ៥-១ មុនពេលស្មើជាមួយ Strasbourg។ កីឡាករដ៏គ្រោះថ្នាក់បួនរូបរបស់លីយ៉ុងមានដូចជាៈ Depay, Fekir, Dembele និង Traore ដែលពួកគេគឺសុទ្ធតែបានស៊ុតបញ្ចូលទីកាលពីសប្តាហ៍មុន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english



ធ្វើការភ្នាល់ការប្រកួត UEFA Champions League
v9b.com/km-kh ---> ទំព័រកីឡា ---> មុនកំណត់ ---> ជ្រើសការប្រកួត ---> UEFA Champions League

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.