V9BET

Diego Maradona ទទួលស្គាល់កូន ៣នាក់ជាមួយស្រ្តី ៣រូបផ្សេងគ្នានៅគុយបា

2 months ago​ | ដោយ V-Dr

យោងតាម គេហទំព័របរទេសនិងត្រូវបាន Fox Sport ដកស្រង់បានឱ្យដឹងថាអតីតគ្រូបង្វឹកបាល់ទាត់អាហ្សង់ទីន Diego Maradona បច្ចុប្បន្ននេះមានកូន ៨នាក់ និងប្រពន្ធ ៦នាក់ ក៏ព្រោះតែវីរបុរសក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ ទើបតែទទួលស្គាល់កូនតូចបីនាក់ទៀត ដែលទើបបានចាប់កំណើតនៅឯក្នុងប្រទេសគុយបា។

មេធាវីរបស់ម៉ារ៉ាដូណាលោក Matias Morla បានបង្ហើបឱ្យដឹងថាកូនក្តីរបស់លោកគឺ Moradona នឹងធ្វើដំណើរទៅកាន់ទីក្រុងឡាហាវ៉ាណរាជធានីប្រទេសគុយបា សម្រាប់ការធ្វើតេស្តរកភស្តុតាងបញ្ជាក់ត្រឹមត្រូវ ដើម្បីទទួលខុសត្រូវ និងទទួលស្គាល់កូនចៅរបស់ខ្លួននាពេលឆាប់ៗនេះ។ ស្ថិតនៅក្នុងវ័យ ៥៨ឆ្នាំម៉ារ៉ាដូណាបានបដិសេធការចោទប្រកាន់ទំនាក់ទំនងទៅនឹងក្មេងម្នាក់ ជាមួយអតីតភរិយាមុនគឺនាង Claudia Villafane ប៉ុន្តែក្រោយមកបានទទួលស្គាល់កុមារពីររូប ពីនារីពីរនាក់ផ្សេងទៀតផងដែរ។

ម៉ារ៉ាដូណាធ្លាប់មានកូន ២នាក់ជាមួយនឹងប្រពន្ធមុនគឺនាង Villafane Maradona ឈ្មោះ Giannina និង Dalma ។ ក្រោយមកទៀតកុមារ ២រូបទៀតគឺ Diego Junior និង Jana ត្រូវបានទទួលស្គាល់ដោយគ្រូបង្វឹកបច្ចុប្បន្នរបស់ក្រុម Dorados de Sinaloa នៅប្រទេសមិកស៊ិកូ បន្ទាប់ពីដោះស្រាយបញ្ហាផ្លូវច្បាប់ជាមួយម្តាយរបស់ពួកគេរៀងៗខ្លួន។ អតីតខ្សែប្រយុទ្ធក្រុម Napoli ក៏បានទទួលស្គាល់កូនទីប្រាំ ឈ្មោះ Diego Fernando អាយុ ៦ឆ្នាំដែលជាលទ្ធផលនៃទំនាក់ទំនងរបស់គាត់ជាមួយនាង Veronica Ojeda នាពេលកន្លងមក ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.