v9
V9BET

លោក Sarri ជឿជាក់ថា Chelsea និងបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់ក្រុមកំពូលទាំង៤

2 weeks ago​ | ដោយ V-Dr

លោក Maurizio Sarri គ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea មានជំនឿថាក្រុមរបស់លោកនឹងអាចទទួលបានចំណាត់ថ្នាក់ក្នុងតំណែងក្រុមកំពូលទាំង៤(Top៤) ក្រោយពីកីឡាករឆ្នើម Eden Hazard រកបានគ្រាប់បាល់អោយក្រុមម្ចាស់ផ្ទះតាមស្មើក្រុមភ្ញៀវ Wolves នៅឯកីឡាដ្ឋាន Stamford Bridgeកាលពីយប់មិញ។

Hazard កីឡាករនាំលេង បានព្យាយាមអូសបាល់ស៊ុតបញ្ចូលទីនៅជ្រុងម្ខាងក្រោយទទួលការបញ្ជូនពី Willian នៅក្នុងម៉ោងបន្ថែមនានាទីទី៩០+២ ដើម្បីវាយបកតាមស្មើក្នុងលទ្ធផល ១:១ មុនបញ្ចប់ការប្រកួត បន្ទាប់ពីកីឡាករ Jimenez បានរកគ្រាប់បាល់នាំមុខមុននៅនាទីទី៥៦។

លទ្ធផលស្មើនេះបាន Chelsea មិនទាន់ស្គាល់ចាញ់ នៅក្នុងក្របខ័ណ្ឌ Premier League ចាប់តាំងពីការបរាជ័យរបស់ពួកគេ ៦-0 នៅលើទឹកដីក្រុម Manchester City កាលពីខែមុន។

គិតត្រឹមសប្តាហ៏ទី៣០ Chelsea រក្សាចំណាត់ថ្នាក់លេខ៦(មាន ១ប្រកួតនៅក្នុងដៃប្រកួតទើបបាន ២៩ដង) និងមានពីរពិន្ទុនៅពីក្រោយក្រុមលេខ៥ Manchester United និងបីពិន្ទុចាញ់ Arsenal ក្នុងលំដាប់ទី៤ ប៉ុន្តែលោក Sarri បានបញ្ជាក់ថា ក្រុមរបស់លោកប្រកួត ៦លើកចុងក្រោយឈ្នះ៤ ស្មើ២ និងមាន ១ប្រកួតនៅក្នុងដៃ ដូច្នេះយើងជឿជាក់ថាក្រុមអាចបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ នៅបញ្ចប់រដូវកាល។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.