v9
V9BET

Southampton វាយបក ២គ្រាប់ផ្តួល Tottenham ដើម្បីងើបចេញពីតំបន់គ្រោះថ្នាក់

4 months ago​ | ដោយ V-Dr

គ្រាប់បាល់ពីរគ្រាប់នៅក្នុងរយៈពេល ៥នាទីនៅនាទីទី៧៦ និង ៨១បានជួយឱ្យក្រុម Southampton ទទួលជ័យជម្នះមិនគួរឱ្យជឿប្រឆាំងនឹងក្រុមភ្ញៀវ Tottenham ដោយលទ្ធផលវាយបក ២:១ ដើម្បីកាត់បន្ថយក្តីសង្ឃឹមឈរនៅទីកំពូលទាំង៤ របស់ពួកគេបន្តិចម្តងៗហើយ។ ជ័យជម្នះដ៏សំខាន់មួយនេះបានជួយអោយក្រុម Southampton រក្សាពីរពិន្ទុឈរនៅចំណាត់ថ្នាក់លេខ១៦ ដើម្បីឃ្លាតពីតំបន់ដែលត្រូវកាត់ចេញពីក្របខណ្ឌលីកកំពូលអង់គ្លេស Premier League សម្រាប់សប្តាហ៏ទី៣០ កាលពីយប់ថ្ងៃសៅរ៏ទី៩ មីនា ២០១៩ យប់មិញនេះ។

ការទទួលជ័យជម្នះវាយបកនេះគឺជាព្រឹត្តការណ៏មិនគួរអោយជឿ បន្ទាប់ពីការប្រកួតតង់ទី១ ក្រុមភ្ញៀវ Tottenham របស់លោក Pochettino បានគ្របដណ្តប់ និងនាំមុខមុនដោយខ្សែប្រយុទ្ធ Harry Kane ក្រោយរកបានគ្រាប់បាល់ទី២០០ សម្រាប់អាជីពរបស់ខ្លួន។

ជ័យជំនះដ៏អស្ចារ្យនេះធ្វើឱ្យក្រុមរបស់លោក Ralph Hasanbuttl សាងប្រវត្តិសាស្រ្តឈ្នះក្នុងផ្ទះជាលើកទី២ សម្រាប់ Southampton ក្រោយទទួលបានជ័យជំនះនេះក្នុងខែធ្នូ ឆ្នាំ២០១៦កន្លងមក។ក្រុម Manchester United មាន ១៣ពិន្ទុនៅពីក្រោយក្រុម Spurs កំលុងពេលដែលលោក Jose Mourinho ត្រូវបានបណ្តេញចេញជាគ្រូបង្វឹកកាលពីថ្ងៃទី១៦ ខែធ្នូអាចនិងខកខានឪកាសតាមស្មើពិន្ទុក្រុម Spurs ក្រោយត្រូវ Arsenal ផ្តួលកាលពីថ្ងៃអាទិត្យកន្លងទៅនេះ និងមានគម្លាត ៣ពិន្ទុពីក្រុម Tottenham។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.