v9
V9BET

Arsenal ផ្តួល Man Utd ដើម្បីធ្វើឲ្យលោក Solskjaer ស្គាល់ការចាញ់ក្នុងលីកជាលើកទី១

4 months ago​ | ដោយ V-Dr

លោក Ole Gunnar Solskjaer បានស្តីបន្ទោសទៅលើការខ្វះនូវភាពមុតស្រួចរបស់ក្រុម Manchester United ខណៈដែលគ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះ បានស្គាល់រសជាតិចាញ់ក្នុងការប្រកួតយុទ្ធនាការក្នុងស្រុកជាលើកទី១ ក្នុងនាមជាអ្នកចាត់ការទូទៅបណ្តោះអាសន្ន ក្រោយពីក្រុមរបស់ខ្លួនបានរងបរាជ័យក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Arsenal កាលពីថ្ងៃអាទិត្យ។

គ្រាប់បាល់ស៊ុតបញ្ចូលទីនៅដើមតង់របស់ខ្សែបម្រើ Granit Xhaka និងគ្រាប់បាល់ប៉េណាល់ទីនៅរយៈពេល ១២ចុងក្រោយរបស់ខ្សែប្រយុទ្ធ Pierre Emerick-Aumbameyang បានជួយឲ្យក្រុមកាំភ្លើងធំ ឡើងឈរពីលើក្រុម Man United ក្នុងចំណាត់ថ្នាក់លេខ៤ នៅលើតារាងក្របខ័ណ្ឌ Premier League។ ក្រុមរបស់លោក Unai Emery ក៏ដេញតាមពីក្រោយក្រុមឈរលេខ៣ Tottenham ត្រឹមតែ ១ពិន្ទុ ផងដែរ ហើយបច្ចុប្បន្ន កំពុងតែមានប្រៀបក្នុងការប្រជែងយកកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League។

Arsenal នឹងមិនជួបក្រុមមានចំណាត់ថ្នាក់កំពូលទាំង៦ ក្នុងការប្រកួតក្របខ័ណ្ឌលីកដែលនៅសល់ទាំង ៨លើកចុងក្រោយរបស់ពួកគេទៀតឡើយ ស្របពេលដែល Man United នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Chelsea ក្នុងសប្តាហ៍បន្តបន្ទាប់ទៀត ស្របពេលការប្រជែងយកកៅអី Champions League និងក្នុងយុទ្ធនាការ FA Cup ស្ថិតក្នុងគោលដៅជាអាទិភាពរបស់ពួកគេ។ លោក Solskjaer បានឲ្យដឹងថា៖

«អ្នកត្រូវតែខកចិត្តជាមួយនឹងលទ្ធផលនេះ ប៉ុន្តែ ការបង្ហាញពីទម្រង់លេងពិតជាស្ថិតក្នុងកម្រិតល្អ។ គ្រាប់បាល់ទី១ តែងតែកាត់សេចក្តីក្នុងការប្រកួត។ យើងបានបង្កើតឱកាសជាច្រើន ពោលគឺឱកាសល្អៗ យើងបានស៊ុតបាល់ប៉ះរបារទី ២លើក ហើយ Bern Leno លេងបានយ៉ាងល្អ។ ទាក់ទងនឹងការគ្រប់គ្រងការប្រកួត យើងមិនគួររងនូវការខកចិត្តខ្លាំងឡើយ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.