v9
V9BET

រិន សារត្ន័ តស៊ូជាមួយ TIAL THANG ដល់ទឹកទី៣

2 weeks ago​ | ដោយ V-Dr

រិន សារត្ន័ កីឡាករឆ្នើមតំណាងក្លឹប Cambodian Top Team មិនអាចយកជ័យជម្នះពីទីក្រុងយ៉ានហ្គន ប្រទេសមីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍ប្រដាល់ពិភពលោក ONE: REIGN OF VALOR បានឡើយ។

អ្វីដែលគេសង្កេតឃើញដំបូងនោះគឹគ្រាន់តែការប្រកួតចាប់ផ្តើម កីឡាករវ័យ ២៥ឆ្នាំរបស់កម្ពុជាដែលគេចាត់ទុកថាមានសមត្ថភាព និងអនាគតល្អក្នុងវិស័យក្បាច់គុនចម្រុះ បានសម្រុកចូលភ្លាមៗមិនឲ្យខាតពេលឡើយ ទៅរកគូប្រកួតរបស់គាត់គឺកីឡាករមីយ៉ាន់ម៉ា Tial Thang ដែលជាជើងឯកចំនួន ៤ដងរបស់កម្មវិធី Chin State Wrestling Champion តែក៏ជាសមាជិកថ្មីថ្មោងរបស់ ONE Championship។

ក្នុងទឹកទី១ Tial Thang មានបំណងចាប់ផ្តួល សារត្ន័ ឲ្យដួលជាច្រើនសារ តែ សារត្ន័ បានអភិវឌ្ឍន៍ស្នៀតការពារការចាប់បោកល្អជាងមុន ម្ល៉ោះហើយភាគីមីយ៉ាន់ម៉ាធ្វើមិនបានសម្រេចទេ។

រីឯទឹកបន្ទាប់ ឃើញថា សារត្ន័ ស្ទៀបស្ទង់ស្នៀតគូប្រកួតបានបន្តិច ក៏ឆ្មក់ទាត់បានច្រើនក្រាស់ដែរ ប៉ុន្តែគួរឲ្យសោកស្តាយខាង TIAL THANG គេពូកែខាងក្បាច់បោកចំបាប់ខ្លាំង បានចាប់គៀបពីលើ សារត្ន័ជាប់ ដូច្នេះគឺគ្មានឱកាសប្រើស្នៀតដូនតាគុនខ្មែរបានសោះឡើយ។

បន្ទាប់ពីតទល់យ៉ាងលំបាកអស់ចំនួន ៣ទឹកមក អាជ្ញាកណ្តាលបានសម្រេចឲ្យភាគីមីយ៉ាន់ម៉ា “The Dragon Leg” Thang ឈ្នះដោយពិន្ទុជាឯកច្ឆន្ទ។

កែសម្រួលដោយ៖ Cambosport
អត្ថបទ​៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.