v9
V9BET

ទីបំផុត! Messi ត្រលប់មកជួយជម្រើសជាតិលើកដំបូងក្រោយបរាជ័យនៅ World Cup ២០១៨

4 months ago​ | ដោយ V-Dr

កីឡាករ Lionel Messi ត្រូវបានជាប់ ឈ្មោះនៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនជាលើកដំបូងចាប់តាំងពីបរាជ័យក្រោយការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨។ ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំរបស់ក្លឹប Barcelona បានខកខានការប្រកួតលក្ខណៈមិត្តភាពជាអន្តរជាតិចំនួន ៦ដង បន្ទាប់ពីការខកបំណងចាញ់ក្រុមម្ចាស់ជើងឯកបារាំងក្នុងវគ្គ ១៦ក្រុមចុងក្រោយនៅប្រទេសរុស្ស៊ីកាលពីខែមិថុនា ឆ្នាំមុន។ Messiគឺជាផ្នែកមួយនៃក្រុមជម្រើសជាតិទាំង ៣១នាក់សម្រាប់ការប្រកួតមិត្តភាពជាមួយវេណេហ្ស៊ុយអេឡានិងម៉ារ៉ុកនៅខែនេះ។ ខ្សែបម្រើ Angel di Maria វ័យ ៣១ឆ្នាំរបស់ក្លិប Paris St Germain ក៏ត្រូវបានកោះហៅ ជាលើកដំបូងផងដែរចាប់តាំងពីការប្រកួត World Cup ២០១៨ រួចមក។

មានកីឡាករបួននាក់ផ្សេងទៀតក៏ត្រូវបានកោះហៅពីក្របខ័ណ្ឌ Premier League សម្រាប់ក្រុមរបស់គ្រូបង្វឹកថ្មី Lionel Scaloni មានដូចជា១. Nicolas Otamendi ខ្សែការពាររបស់ក្រុម Manchester City , ២.Juan Foyth របស់ Tottenham ៣.កីឡាករ Roberto Pereyra របស់ក្រុម Watford និង៤.កីឡាករ Manuel Lanzini របស់ West Ham ។ទោះបីជាយ៉ាងណាខ្សែបម្រើ Erik Lamela និងអ្នកចាំទី Paulo Gazzaniga សុទ្ធតែត្រូវបានលុបចោល។

ខ្សែប្រយុទ្ធឆ្នើម Mauro Icardi របស់ក្រុម Inter Milan ក៏មិនមានឈ្មោះក្នុងការប្រកួតចាប់តាំងពីថ្ងៃទី ៩ ខែកុម្ភៈដោយសារតែមានជម្លោះជាមួយក្លឹប។ ខ្សែប្រយុទ្ធ Sergio Aguero របស់ក្លិប Man City និងខ្សែប្រយុទ្ធ Gonzalo Higuain របស់ក្រុម Chelsea ក៏នៅអវត្តមានផងដែរក្រោយបង្ហាញខ្លួនចុងក្រោយ ឱ្យអាហ្សង់ទីននៅ World Cup ឆ្នាំ ២០១៨ ។

Messi ដែលស៊ុតបញ្ចូលទីបាន ៦៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១២៨ប្រកួត ហើយធ្លាប់បានបានប្រកាសចូលនិវត្តន៍ ពីកាតព្វកិច្ចជម្រើសជាតិ ក្រោយពីបរាជ័យ Copa America ជាមួយឈីលីកាលពីខែមិថុនាឆ្នាំ ២០១៦ប៉ុន្តែរូបគេបាន សម្រេចចិត្តចូលមកជួយក្រុមវិញរយៈពេល ២ ខែក្រោយមក។Messiពានរង្វាន់អន្តរជាតិធំ ៗ ដែលMessiធ្លាប់ឈ្នះ គឺពាន បាល់ មាស Ballon d’Or ចំនួន ៥ ដង និងពានមេដៃមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០០៨ នៅទីក្រុង ប៉េកាំង ប៉ុន្តែបានខកខានលើកពាន Copa America នៅវគ្គផ្តាច់ព្រ័ត្ររហូត៣ដងនិងចាញ់ អាល្លឺម៉ង់នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ២០១៤ ។

អាហ្សង់ទីននឹងជួបជាមួយវេណេហ្ស៊ុយអេឡានៅទីក្រុងម៉ាឌ្រីដប្រេទេសអស្បាញនាថ្ងៃពុធទី ២៣ មីនា ២០១៩ មុនពេលជួបប្រកួតជាមួយម៉ារ៉ុកនៅ ថ្ងៃទី ២៦ ខែមីនា ២០១៩ខាងមុខនេះផងដែរ។ការប្រកួត Copa America ឆ្នាំ ២០១៩ នឹងចាប់ផ្តើមពីថ្ងៃទី ១៤ ខែមិថុនាដល់ថ្ងៃទី ៧ ខែកក្កដានៅក្នុងប្រទេសប្រេស៊ីលដោយអាហ្សង់ទីនស្ថិតនៅក្នុងពូល B រួមជាមួយកូឡុំប៊ី,ប៉ារ៉ាហ្គាយនិងក្រុមម្ចាស់ផ្ទះរៀបចំការប្រកួត World Cup ២០២២ កាតា។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.