v9
V9BET

ប្រធានក្លឹប Barcelona ថាបច្ចុប្បន្ន Ousmane Dembele ល្អជាងអតីតខ្សែប្រយុទ្ធម្នាក់នេះ

2 months ago​ | ដោយ V-Dr

ប្រធានក្លឹបកំពុងនាំមុខកំពូលតារាងក្របខណ្ឌ La liga នាពេលបច្ចុប្បន្នក្រុមអ្នកមានបុណ្យ Barcelona បានធ្វើការផ្តល់បទសម្ភាសន៍ជាមួយគេហទំព័រភាសាអេស្បាញមានឈ្មោះថា Cadena SER ដោយបានធ្វើការប្រៀបធៀបដល់ខ្សែបម្រើ-ប្រយុទ្ធស្លាបនាពេលបច្ចុប្បន្នគឺកីឡាករអន្តរជាតិបារាំង Ousmane Dembele ថាមានសមត្ថភាពនិងកំពុងបង្ហាញទម្រង់លេងគឺល្អជាងអតីតខ្សែប្រយុទ្ធ Neymar។

សំដៅដល់ចំនុចខាងលើនេះគឺមុនពេលនៅពេលសួរថាតើលទ្ធភាពនៃការទិញ Neymar ត្រលប់មករួមក្រុម Barca នោះ ប្រធានក្លឹបលោក Bartomeu បាននិយាយថា: ខ្ញុំមិនមានន័យថាវាជាជំនួញលើការទិញ-លក់កីឡាករនោះទេ។ យើងបានលក់រូបគេចេញហើយនាំយកមកវិញនៅកីឡាករ ២រូបគឺ ១.Dembele និង ២.Coutinho។ សម្រាប់ការយល់ឃើញរបស់ខ្ញុំគឺ Dembele ល្អជាង Neymar ហើយគាត់មានការរីកចម្រើនច្រើននាពេលនេះ។

គួរបញ្ជាក់ថាកីឡាករអន្តរជាតិប្រេស៊ីល Neymar រូបនេះបានចាកចេញពីកីឡាដ្ឋាន Camp Nou នៅឆ្នាំ២០១៧ ដើម្បីទៅចូលរួមជាមួយក្រុម PSG ក្នុងតម្លៃកំនត់ត្រាពិភពលោក ជំនួសមកវិញក្រុម Barcelona បានដែលបានចុះហត្ថលេខាជាមួយ Dembele ពីក្លិប Borussia Dortmund មកវិញ។ ប៉ុន្តែរដូវកាលដំបូងគឺរូបគេបានប្រឈម និងបញ្ហារបួសញាំញីធ្វើអោយអាជីពរបស់គេត្រូវជួប និងបញ្ហា ប៉ុន្តែសម្រាប់រដូវកាលថ្មីនេះខ្សែប្រយុទ្ធស្លាបល្បឿនលឿនរូបនេះបានបង្ហាញទម្រង់លេងដល់ចំនុចកំពូលនិងលេងស៊ីសង្វាក់គ្នាជាមួយ ខ្សែប្រយុទ្ធឆ្នើម Messi បំផុត។ បច្ចុប្បន្ននៅក្របខណ្ឌ La Liga រូបគេរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៨គ្រាប់ និងAssist ៤គ្រាប់ រីឯនៅកម្មវីធី Champion League ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះរកបាន ២គ្រាប់ និងAssist ១គ្រាប់ផងដែរ។

សម្រាប់ការយល់ឃើញរបស់លោក Bartomeu ទៅលើសមាជិកថ្មីទើបនាំយកមករួមក្រុមដូចជា: Frenkie De jong នឹងបញ្ចេញសមត្ថភាពសម្រាប់ សម័យកាលដ៏សំខាន់នៅ Barca។ រីឯខ្សែបម្រើចាស់វស្សា Rakitic គាត់នៅមានកិច្ចសន្យាជាមួយក្រុមនៅឡើយ។ សម្រាប់ Jordi Alba ជាខ្សែការពារដ៏ល្អបំផុតសម្រាប់ក្រុមនាពេលបច្ចុប្បន្ន។ សម្រាប់ Messi យើងកំពុងស្វែងរកកីឡាករមានទេពកោសល្យយូរអង្វែងដូចជារូបគេ។ ខ្ញុំមិនគិតថាវានឹងកើតឡើងក្នុងពេលឆាប់ៗនេះទេ ស្របពេលបច្ចុប្បន្នគាត់មានដៃគូល្អមួយរូបទៅហើយបន្ទាប់ពី Suarez។ Messi មានកិច្ចសន្យារហូតដល់ឆ្នាំ២០២១ ហើយខ្ញុំគិតថាយើងនឹងបន្តកិច្ចសន្យាដល់គាត់ម្តងទៀតព្រោះ Messi នៅតែមានមហិច្ឆតាចង់ឈ្នះពាន និងមានមនសិកាចង់ជួយក្រុម ដូច្នេះយើងនិងបំពេញនៅឆន្ទៈរបស់គាត់តាមដែលអាចធ្វើទៅបាន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.