v9
V9BET

ម្ចាស់មេដាយពិភពលោក សំបូរ សុភ័ណ្ឌ សុំឲ្យសម្តេចជួយរកយុត្តិធម៌ ពេលបាត់ប្រាក់រង្វាន់អស់ ១០០លាន

3 weeks ago​ | ដោយ V-Dr

កីឡាករកាយវប្បកម្ម ឬអ្នកលេងសាច់ដុំ សំបូរ សុភ័ណ្ឌ ដែលជាបេក្ខភាពតំណាងឲ្យកម្ពុជាតែម្នាក់គត់ បានឈ្នះមេដាយមាស នៅក្នុងការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោក លើកទី១០ ឆ្នាំ ២០១៨ (10th WBPF World Bodybuilding and Physique Sports Championships and Congress) នៅប្រទេសថៃ កាលពីខែធ្នូ ឆ្នាំ២០១៨ បានអង្វរសុំឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយអន្តរាគមន៍ និងដោះស្រាយ ទៅនឹងក្រសួងអប់រំ យុវជន និងកីឡា ដែលបានកាត់ប្រាក់រង្វាន់របស់ខ្លួនអស់ ១០០លានរៀល ដោយមិនបានប្រាប់ពីមូលហេតុមុន។

បើតាមការសារស័ព្ទរៀបរាប់ បង្ហាញពីការមិនពេញចិត្ត ទៅលើការទទួលបានប្រាប់រង្វាន់នេះ សំបូរ សុភ័ណ្ឌ ដែលជាប្អូនប្រុសបង្កើតរបស់ម្ចាស់មេដាយមាស សំបូរ ណាន និងកីឡាករ សំបូរ នន់ នោះ បានឲ្យដឹងថា គឺការឈ្នះបានមេដាយមាសជើងឯកពិភពលោកនេះ គឺរូបគេត្រូវទទួលបានប្រាក់រង្វាន់ ១២០លានរៀល ប៉ុន្តែពេលក្រសួងអប់រំ យុវជន និងកីឡា ប្រគល់ឲ្យរូបគេ គឺត្រឹមតែ ២០លានរៀលប៉ុណ្ណោះ។

សំបូរ សុភ័ណ្ឌ បានសរសេររៀបរាបនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គេឈ្មោះ «Suphorn Sombo» យ៉ាងដូច្នោះថា៖

«ខ្ញុំបាទសូមជំរាបសួរ និងគោរពសម្តេច ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ខ្ញុំបាទជាកីឡាករកាយវប្បកម្មកម្ពុជាដែលទើបនឹងប្រកួតបានមេដាយមាសលំដាប់ថ្នាក់ពិភពលោក កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅប្រទេសថៃ ដែលប្រទេសចូលរួមប្រមាណ៥១ប្រទេស»។

សំបូរ សុភ័ណ្ឌ បានបន្តថា៖

ម្ចាស់មេដាយរូបនេះ បានបញ្ជាក់ថា៖

«លុះដល់ពេលដែលខ្ញុំបាទប្រកួតរួច ទទួលបានមេដាយហើយ ទើបក្រសួងបានប្រកាសថា ទំលាក់ប្រាក់រង្វាន់លើកទឹកចិត្តទៅវិញ។ ខ្ញុំសូមឲ្យសម្តេចជួយដោះស្រាយបញ្ហានេះអោយខ្ញុំបាទផង ពីព្រោះខ្ញុំមិនដឹងថា ត្រូវដោះស្រាយបញ្ហានេះដោយវិធីណាទេ។ សូមឲ្យសម្តេចជួយដោះស្រាយបញ្ហានេះឲ្យខ្ញុំបាទ ដោយក្តីអនុគ្រោះ ខ្ញុំបាទសូមអរគុណសម្តេច និងជូនពរឲ្យសម្តេចមានសុខភាពល្អ»។

នៅក្នុងការប្រកួតជើងឯកពិភពលោក នៅថៃ កាលពីខែធ្នូ ឆ្នាំ២០១៨នោះ សំបូរ សុភ័ណ្ឌ បានឈ្នះមេដាយមាស នៅលើការប្រកួតរាងស្អាតលើវិញ្ញាសា Sports Physique up to 170 cm-120 ហើយតាមសេចក្តីប្រកាសរបស់ក្រសួង គឺអ្នកឈ្នះមេដាយមាសពីការប្រកួតជើងឯកពិភពលោក ត្រូវទទួលបាន១២០លានរៀល ព្រោះកីឡាកាយវប្បកម្ម សំបូរ ណាន ដែលឈ្នះបានមេដាយមាស ពីការប្រកួតជើងឯកពិភពលោក កាលឆ្នាំ២០១៧ ក៏ទទួលបានប្រាក់រង្វាន់១២០លានរៀលដែរ ប៉ុន្តែមិនដឹងថា ក្រសួងអប់រំ យុវជន និងកីឡា មានការផ្លាស់ប្តូរគោលការណ៍យ៉ាងណានោះទេ ទើបមានការកែប្រែពីការផ្តល់ជាប្រាក់រង្វាន់ មកឲ្យជាប្រាក់រង្វាន់លើកទឹកចិត្តទៅវិញបែបនេះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.