v9
V9BET

អ្នកគាំទ្រ Real Madrid បានស្រែកអោយលោក Solari លាឈប់ពីតំណែង ខណៈពួកគេចង់អោយអតីតគ្រូបង្វឹកម្នាក់វិលមកដឹកនាំក្រុមវិញ

2 months ago​ | ដោយ V-Dr

ហ្វូងអ្នកគាំទ្ររបស់ក្លិប Real Madrid បានស្រែកហៅឈ្មោះអតីតគ្រូបង្វឹករបស់ខ្លួន លោក Jose Mourinho នៅខាងក្រៅ កីឡាដ្ឋាន Estadio Santiago Bernabeu គោលបំណងដើម្បីអោយអ្នកចាត់ការអន្តរជាតិព័រទុយហ្គាល់រូបនោះមកដឹកនាំក្រុមសារជាថ្មីម្តងទៀត ហើយក៏បានស្រែកអំពាវនាវអោយគ្រូបង្វឹកបច្ចុប្បន្នគឺលោក Santiago Solari លាឈប់ពីតំណែង បន្ទាប់ពីការបរាជ័យក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារសម្រាប់វគ្គ ១៦ក្រុមចុងក្រោយឈានទៅវគ្គ ១/៤ផ្តាច់ព្រ័ត្រនោះ។

ក្រុមម្ចាស់ផ្ទះគឺអធិរាជសរឺ Los Blancos បានធ្លាក់ចេញពីការប្រកួតដ៏ស្វិតស្វាញជាមួយភ្ញៀវ Ajax បន្ទាប់ពីចាញ់ក្នុងលទ្ធផល ៤-១ នៅពីមុខអ្នកគាំទ្ររបស់ពួកគេដ៏គួរអោយសោកស្តាយ។បន្ទាប់ពីចប់ការប្រកួតនេះ កាមេរ៉ាវីដេអូមួយត្រូវបានគេហទំព័រ AS បានផ្សាយជាភាសាអេស្ប៉ាញបង្ហាញពីអ្នកគាំទ្រក្រុម Real Madrid បានធ្វើការតវ៉ានៅខាងក្រៅ កីឡាដ្ឋាន Bernabeu ហើយបានស្រែកចំឈ្មោះអោយលោក Solari លាឈប់ពីតំណែងគ្រូបង្វឹកបង្គោល។

អ្នកគាំទ្រក៏បានស្រែកហៅចំឈ្មោះអតីតគ្រូបង្វឹកលោក Jose Mourinho ដែលបច្ចុប្បន្នកំពុងគ្មានការងារធ្វើ បន្ទាប់ពីក្លឹប Manchester United បញ្ចប់តំណែងកាលពីខែធ្នូឆ្នាំមុន។ Real Madrid បានជួបរឿងខកចិត្ត នៅរដូវកាលនេះបន្ទាប់ពីការចាកចេញរបស់គ្រូបង្វឹក Zinedine Zidane និង Cristiano Ronaldo។ លោកJulen Lopetegui គឺជាអ្នកស្នងតំណែងដំបូងក្រោយការចាកចេញរបស់អតីតគ្រូបង្វឹក Zinidine Zidane ប៉ុន្តែត្រូវបានបណ្តេញចេញបន្ទាប់ពីបួនខែកន្លះក្រោយបរាជ័យ ៥-១ ជាមួយគូប្រជែងជូរចត់ Barcelona។

គ្រូបង្វឹកលោក Solari កំពុងប្រឈម និងការបាត់បង់តួនាទីស្របពេល លោក Mourinho ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការវិលត្រលប់ទៅកាន់ក្លិប Real Madrid កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងបាននិយាយអំពីលទ្ធភាពត្រលប់មកដឹកនាំក្រុមនៅក្នុងបទសម្ភាសកាលពីពេលថ្មីៗនេះ។

លោកបានប្រាប់លោក Deportes Cuatro ថា:

ខ្ញុំមានការចងចាំកំលុងបំពេញការងារនៅ Real Madrid គឺជាបទពិសោធន៏តែមួយគត់និងខុសគ្នាពីសំណាក់ក្លឹបដែលខ្ញុំធ្លាប់បានបង្វឹកនាពេលកន្លងមក។យើងបានធ្វើរឿងដ៏អស្ចារ្យហើយបានឈ្នះពានលីកកំពូលក្នុងស្រុក។ ខ្ញុំបានប្រព្រឹត្តកំហុស ប៉ុន្តែបទពិសោធន៏និងធ្វើឱ្យខ្ញុំរីកចំរើននៅពេលខាងមុខ ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Mirror



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.