v9
V9BET

Barcelona សម្លឹងឃើញវីរបុរសក្លឹបម្នាក់ដើម្បីមកដឹកនាំបន្តពីលោក Ernesto Valverde

2 months ago​ | ដោយ V-Dr

បើទោះបីក្លឹប FC Barcelona បានឆ្លងកាត់រដូវកាលចាស់ក្នុងនាមជាម្ចាស់ជើងឯកក្របខណ្ឌ La Liga និងកំពុងស្ថិតនៅលើវិថីមួយមានឪកាសខ្ពស់ក្នុងការការពារតំណែងជើងឯកបាននៅរដូវកាល(២០១៨-២០១៩)និង Copa Del Rey នេះទៀតក្តី ប៉ុន្តែសម្រាប់អ្នកគាំទ្រមួយចំនួនធំបានសម្តែងអារម្មណ៏មិនសប្បាយចិត្ត ជាមួយនឹងការព្រមបន្តកិច្ចសន្យាថ្មីដល់គ្រូបង្វឹក លោក Ernesto Valverde នាកីឡាដ្ឋាន Camp Nou ខណៈដែលពួកគេជឿជាក់ថាមានបេក្ខភាពគ្រូបង្វឹកថ្មី ដែលស័ក្ដិសមនឹងតួនាទីចូលមកដឹកនាំក្រុមនៅយុទ្ធវិធីថ្មីហើយជោគជ័យជាងនេះ។

គេហទំព័រកីឡានៅក្នុងប្រទេសអេស្បាញបានចុះផ្សាយថាៈ ក្លឹបបាល់ទាត់មានមូលដ្ឋាននៅតំបន់កាតាឡែនកំពុងសម្លឹងឃើញអតីតខ្សែបម្រើ-ប្រយុទ្ធក្រុម Barcelona លោក Xavi Hernandez ដើម្បីបន្តវេនដឹកនាំក្រុមនេះបន្តនៅអនាគត។

អតីតខ្សែបម្រើក្រុមជម្រើសជាតិគោជល់ អេស្ប៉ាញបច្ចុប្បន្នមានវ័យ ៣៩ឆ្នាំរូបនេះបានចាកចេញពីក្លឹប Barcelona នៅឆ្នាំ២០១៥ ក្រោយជួយក្រុមឈ្នះពានធំៗជាច្រើនរួមមានពាន La Liga ប្រាំបី, ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League បួន, ពានរង្វាន់ UEFA Super Cup ចំនួនពីរ និងពានរង្វាន់ FIFA Club World Cup ចំនួនពីរ។។ ចាប់តាំងពីចាកចេញពី Camp Nou គាត់បានផ្លាស់ទៅលេងនៅក្លឹប Al-Sadd របស់កាតាដោយបង្ហាញខ្លួនបាន ៧០ប្រកួតនិងស៊ុតបញ្ចូលទីបាន ២០គ្រាប់។

Xavi ធ្លាប់បានព្រលយពាក្យ និងបានចង្អុលបង្ហាញនូវបំណងប្រាថ្នារបស់គាត់ក្នុងការចាប់ផ្តើមអាជីពជាគ្រូបង្វឹកមុនពេលបន្តកិច្ចសន្យាលេងអោយ Al-Sadd បន្តទៀត។ ទោះបីជាយ៉ាងណាក្រុមBarecelona និង អ្នកគាំទ្របានត្រៀមទទួលដៃពីរដោយបើកចំហរប្រសិនជាXavi បញ្ចប់អាជីពក្នុងនាមជាកីឡាករហើយងាកមកចាប់អាជីពជាគ្រូបង្វឹកដឹកនាំអតីតក្រុមរបស់ខ្លួនមួយនេះតាមអ្វីដែលខ្លួនមានចេតនានោះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.