v9
V9BET

៤កំណត់ត្រាអាក្រក់បំផុតសម្រាប់ Real Madrid ក្រោយបរាជ័យនៅ El Clasico

2 months ago​ | ដោយ V-Dr

ក្រោយចាញ់ការប្រកួតនៅពាក់កណ្តាលសប្តាហ៏ក្នុងលទ្ធផល ៣:0 ហើយរបូតពាន Copa Del Rey រួចមក ក្រុមអធិរាជស Real Madrid បានបន្តចាញ់ក្រុម Barcelona ក្នុងជំនួប El-Clasico កាលពីយប់ម្សិលម្ង៉ៃម្តងទៀតក្នុងលទ្ធផល ១:0។ លទ្ធផលនេះបានធ្វើអោយអោយក្រុមហាក់អស់ឪកាសប្រជែងពានរង្វាន់កំពូលរបស់អេស្បាញគឺ La Liga សម្រាប់រដូវកាល(២០១៨-២០១៩) ទៀតហើយ។

ខាងក្រោមនេះជាកំណត់ត្រា៥ មិនគួរអោយជឿក្នុងរដូវកាលនេះ ក្រោយជំនួបជាមួយ Barcelona នាពេលកន្លងមក:

១. Ramos រងភាពអាម៉ាសចាញ់ច្រើនបំផុតក្នុងនាមកីឡាករ Real Madrid

Sergio Ramos ជាខ្សែការពារកណ្តាលដ៏ល្អបំផុតមួយនៅក្នុងពិភពលោកប្រកបដោយកិត្តិយសជាមួយ និងពានរង្វាន់ជាច្រើនដែលរូបគេបានជួយក្រុមនាពេលកន្លងមក។ គាត់អាចនឹងចូលនិវត្តន៍នាពេលខាងមុខ ក្នុងនាមជាកីឡាករដែលបង្ហាញខ្លួនអោយក្រុមជម្រើសជាតិបានយូរបំផុតម្នាក់ ។

ទោះជាយ៉ាងណា Ramos បានជាប់ឈ្មោះក្នុងបញ្ជីមិនល្អមួយ ក្រោយចាញ់ Barcelona ក្នុងទឹកដីខ្លួនឯងកាលពីយប់មិញ រូបគេបានក្លាយជាកីឡាករដែលមានកំនត់ត្រាបរាជ័យច្រើននៅក្នុងប្រវត្ដិសាស្រ្ដជំនួប El Clasico។ ប្រធានក្រុម Los Blancos បច្ចុប្បន្នមានឈ្មោះ ២០លើកក្នុងជំនួបបរាជ័យប៉ុន្មានឆ្នាំចុងក្រោយនេះ។

២. បរាជ័យ ២ដងចន្លោះត្រឹមតែ ៧២ម៉ោង

Barcelona គឺជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រអេស្បាញ និងក្រុមកំពូលនៅអឺរ៉ុបក្រោយផ្តួល Real Madrid ដល់ផ្ទះចំនួន ២ដងនាកីឡាដ្ឋាន Bernabeu ពីរដងក្នុងចន្លោះថេរវេលាត្រឹមតែ ៧២ ម៉ោងប៉ុណ្ណោះ។ វាហាក់បីដូចជា Real Madrid កំពុងតែឆ្លងកាត់ដំណាក់កាលមួយដែលពិបាក និងទទួលយកសម្រាប់ក្រុមម្ចាស់ជើងឯក Champion League មួយនេះ។

៣. Real Madrid មិនដែលឈ្នះ Barcelona ក្នុងទឹកដី ៤លើកចុងក្រោយ

ការប្រកួតក្នុងទឹកដីត្រូវបានយល់ឃើញថាមានភាពងាយស្រួលសម្រាប់ក្រុមដែលធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្តែសម្រាប់ Real Madrid ក្រោយប្រកួតជាមួយ Barcelona នៅឯកីឡដ្ឋានរបស់ខ្លួនគឺ Santiago Bernabeu បានផ្ទុយស្រឡះ។ ពេលវេលាចុងក្រោយដែលក្រុម Real Madrid ឈ្នះ Barcelona នៅក្នុងទឹកដីនាកីឡាដ្ឋាន Santiago Bernabeu គឺនៅឆ្នាំ២០១៤។ ក្រោយមកទៀត Barcelona បានឈ្នះបួនប្រកួតជាប់ៗគ្នានៅកីឡាដ្ឋាន Santiago Bernabeu នៅក្នុងការប្រកួតចុងក្រោយទាំងអស់។

៤. ក្រុម Barcelona មានកំនត់ត្រាឈ្នះច្រើនជាង

ជ័យជំនះថ្មីៗនេះរបស់ក្រុម Barcelona ប្រឆាំងនឹងគូប្រជែងគ្រប់សម័យកាលរបស់ពួកគេគឺពិសេសបំផុត។ ជារឿងធម្មតាទេដែលក្រុមមួយមានអារម្មណ៍ពិសេសក្រោយពីបានផ្តួលគូប្រជែងដ៏ធំបំផុតរបស់ពួកគេ ប៉ុន្តែជ័យជម្នះនេះអាចមានសារៈសំខាន់ជាងការឈ្នះជាមធ្យមលើក្រុម Real Madrid។ Barcelona បានវ៉ាដាច់ក្រុម Real Madrid ក្នុងការប្រជែងដណ្តើមជើងឯកជាលើកដំបូងក្នុងរយៈពេល ៨៨ឆ្នាំ។ បច្ចុប្បន្នក្លឹប Barcelona មានកំនត់ត្រាជ័យជំនះ ៩៦ដងរីឯក្រុម Real Madrid ត្រឹមតែ ៩៥ដងប៉ុណ្ណោះក្នុងជំនួប El-Clasico នៅLa Liga អស់ជាច្រើនទសវត្សកន្លងមកនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.