v9
V9BET

Rakitic ជួយ Barcelona ផ្តួលគូប្រជែង Real Madrid ដើម្បីបង្កើនគម្លាត ១០ពិន្ទុ

4 months ago​ | ដោយ V-Dr

ក្រុមអ្នកមានបុណ្យ Barcelona បានបង្កើនគម្លាតរហូតដល់ទៅ ១០ពិន្ទុនៅលើកំពូលតារាងក្របខ័ណ្ឌ La Liga ក្រោយពីការទទួលជ័យជម្នះជាលើកទី២ ក្នុងជំនួប El Clasico បន្ទាប់ពីទម្លាក់ម្ចាស់ផ្ទះ Real Madrid ចេញពីក្របខណ្ឌ Copa Del Rey ក្នុងរយះពេលបួនថ្ងៃបន្ទាប់ប៉ុណ្ណោះ។ គ្រាប់បាល់ស៊ុតបញ្ជូលទីដ៏ល្អរបស់ខ្សែបម្រើក្រូអាត Ivan Rakitic នៅនាទីទី២៦ ក្រោយការបញ្ជូនបាល់(Assist)របស់ Sergio Robert បានបញ្ចប់ក្តីសង្ឃឹមរបស់ក្រុម Real Madrid ក្នុងការប្រជែងតំណែងជើងឯកកំពូលអេស្បាញនាកីឡាដ្ឋាន Santiago Bernabeu។ គួរកត់សម្គាល់ថាកីឡាករមួយចំនួនដូចជា Isco និង Gareth Bale បានជាប់ជម្រើស ១១នាក់ដំបូងសម្រាប់ជម្រើសរបស់គ្រូបង្វឹកលោក Santiago Solari នៅតែមិនអាចធ្វើអោយម្ចាស់ផ្ទះ ទទួលបានលទ្ធផលជាវិជ្ជមាននោះដែរ។

Real Madrid បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ៣ លើតារាង La Liga មានគម្លាត ១២ពិន្ទុតាមពីក្រោយក្រុម Barcelona និងនៅសល់ ១២ប្រកួតទៀតត្រូវបញ្ចប់រដូវកាល។ ចំណែកឯ Atletico Madrid កំពុងស្ថិតនៅលំដាប់ទី២ នឹងកាត់បន្ថយការនាំមុខរបស់ Barca នៅលើកំពូលតារាងមកនៅត្រឹម ៧ពិន្ទុប្រសិនបើពួកគេផ្តួល Real Sociedad នៅថ្ងៃអាទិត្យនេះបាន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.