v9
V9BET

Man.U វាយបកផ្តួល Southampton ដើម្បីរក្សាតំណែង Top៤ ខណៈ Man.City ផ្តួល Bournemouth

2 months ago​ | ដោយ V-Dr

គ្រូបង្វឹក Ole Gunnar Solskjaer បានផ្តល់បទសម្ភាសន៏ក្រោយបញ្ចប់ការប្រកួតរវាងក្រុម Man.United និង Southampton ក្រោយការប្រកួតកាលពីយប់មិញនេះថាៈ

វាដូចជាព្រឹត្តការណ៏ថ្ងៃចាស់ដែលរូបលោកជាកីឡាករ ខណៈ Manchester United បានផ្តួល Southampton ដើម្បីយកបីពិន្ទុ និងបន្ថយគម្លាតពីក្រោយក្រុមលេខ៣ Tottenham ក្នុងក្រុមកំពូលទាំង៤(Top៤)មកនៅត្រឹម ៣ពិន្ទូប៉ុណ្ណោះ។

៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Andrea Perreira(៥៣) និង Romelu Lukaku(៥៩,៨៨) ខណៈក្រុមភ្ញៀវរកបាន ២គ្រាប់ដោយកីឡាករ Valery(២៦) និង Ward-Prowse (៧៥)។បញ្ចប់ការប្រកួតក្រុម Man.Untied ៣:២ Southampton និងជាជ័យជម្នះលើកទី១០ ក្នុង ១២ប្រកួត នៅក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់លោក Solskjaer។

គ្រូបង្វឹកសញ្ជាតិន័រវេដែលធ្លាប់បានជួយក្រុម Man.United លើកពាន Champion league កាលពីឆ្នាំ១៩៩៩ ក្រោយស៊ុតបញ្ចូលទីនៅនាទីទី៩៣ មុនបញ្ចប់ការប្រកួតបានបន្តថាៈ

ខ្ញុំពិតជារីករាយណាស់ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករទាំងនេះដែលពួកគេបានស៊ុតបាល់បញ្ចូលទីដើម្បីទទួលយកបីពិន្ទុពីការប្រកួតនេះ។ វាមានអត្ថន័យឆ្លុះបញ្ចាំងដូចកាលពីពេលខ្ញុំនៅជាកីឡាករដូច្នេះដែរ។

ចំនែកមួយគូទៀតវិញគឺ Bournemouth Vs Man.City លោក Pep Guardiola បាននិយាយថាជ័យជម្នះរបស់ក្រុមភ្ញៀវមេឃខៀវ Manchester City ១:០ លើក្រុម Bournemouth ក្រោយពី Riyad Mahrez ស៊ុតបញ្ចូលទី ១គ្រាប់នៅនាទីទី៥៥ ជាការបង្ហាញទម្រង់លេងដ៏ល្អបំផុតមួយ។ ទោះបីគ្មានកីឡាករឆ្នើម Kevin de Bruyne និងខ្សែការពារ John Stones នៅតង់ទី២ ដើម្បីបង្កើនគម្លាត ២ពិន្ទុ ពីក្រុមប្រជែងតំណែងជើងឯក Liverpool នៃក្របខ័ណ្ឌ Premier League ដែលនិងត្រូវធ្វើដំណើរទៅសួរសុខទុក្ខ Everton នៅរាត្រីនេះសម្រាប់សប្តាហ៏ទី២៩។

ក្រុមម្ចាស់ជើងឯកមិនមានវត្តមាន កីឡាករ De Bruyne និង Stones មុនពេល Riyad Mahrez សម្រាប់ក្រុមបែលហ្ស៊ិក De Bruyne បានស៊ុតបញ្ចូលទីគ្រាប់បាល់តែមួយគត់ដើម្បីទទួលបានជ័យជំនះនៃការប្រកួតនៅដើមតង់ទី២ នាទីទី៥៥។

អតីតគ្រូបង្វឹក Barcelona និង Bayern Munich រូបនេះ បន្តថា:

យើងមិនបានបណ្តោយឱ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទីមួយគ្រាប់ឡើយ។មិនគួរឱ្យជឿទេថាពួកគេលេងបានយ៉ាងដូចម្តេចនៅថ្ងៃនេះដើម្បីជួយគ្នាទៅវិញទៅមក។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.