v9
V9BET

Liverpool និង Man City បន្តការឈ្នះ ស្របពេលដែល Tottenham បរាជ័យក្រោមស្នាដៃក្រុម Chelsea

4 months ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធ Sadio Mane បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ខណៈដែលក្រុម Liverpool បានរក្សាការនាំមុខរបស់ខ្លួនពីលើក្រុម Manchester City នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ក្រោយពីកម្មវិធីប្រកួតដ៏មមាញឹកកាលពីថ្ងៃពុធ ដែលមានក្រុមកំពូលទាំង៧ចូលរួម។

ក្រុមរបស់លោក Jurgen Klopp បានយកឈ្នះលើក្រុមឡើងទម្រង់លេង Watford យ៉ាងងាយក្នុងលទ្ធផល ៥-០ នៅកីឡដ្ឋាន Anfield ដើម្បីលុបចោលការបារម្ភផ្សេងៗជុំវិញការរក្សាភាពខ្លាំងរបស់ពួកគេ ខណៈដែលពួកគេកំពុងតែប្រជែងយកពានក្របខ័ណ្ឌកំពូលជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៩០។

Man City បានបំបែកតំបន់ការពារដ៏រឹងមាំរបស់ក្រុម West Ham នាកីឡដ្ឋាន Etihad ក្នុងការប្រកួតតង់ទី២ ដើម្បីរក្សាការដេញតាមពីក្រោយក្រុម Liverpool ចំនួន ១ពិន្ទុ ស្របពេលដែលក្រុមឈរលេខ៣ Tottenham បានរងបរាជ័យក្នុងលទ្ធផល ២-០ ក្រោមស្នាដៃក្រុម Chelsea។

Arsenal បានយកឈ្នះលើក្រុម Bournemouth យ៉ាងងាយក្នុងលទ្ធផល ៥-១ ដើម្បីរក្សាការស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៤ ដោយនាំមុខ ១ពិន្ទុលើក្រុម Manchester United ខណៈដែលខ្សែប្រយុទ្ធ Romelu Lukaku បានបង្ហាញថ្វីជើងក្នុងពេលអវត្តមានខ្សែប្រយុទ្ធ Marcus Rashford ដើម្បីស៊ុតបាល់បញ្ចូលទី ២គ្រាប់ ក្នុងពេលក្រុមខ្លួនយកឈ្នះ ៣-១ នៅលើទឹកដីក្រុម Crystal Palace។

Liverpool បានឈានទៅកាន់ការប្រកួតកាលពីថ្ងៃពុធ ក្រោយពីទទួលបានលទ្ធផលស្មើ ៣លើក ក្នុងការប្រកួតក្របខ័ណ្ឌលីក ៤លើក ប៉ុន្តែ Mane បានលុបចោលការភិតរបស់ក្រុមខ្លួន តាមរយៈការរកគ្រាប់បាល់បើកឆាកនៅដើមតង់ មុននឹងក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់ជាបន្តបន្ទាប់ទៀត ដើម្បីកត់ត្រាជ័យជម្នះយ៉ាងកក់ក្តៅតែម្តង៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.