v9
V9BET

Sarri: ខ្ញុំមិនចង់បញ្ចប់តំណែង Kepa ក្នុងជម្រើសដំបូងទេ ប៉ុន្តែត្រូវរង់ចាំមើលសិន

6 months ago​ | ដោយ V-Dr

លោក Maurizio Sarri អ្នកចាត់ការទូទៅរបស់ Chelsea បាននិយាយថាលោកមិនចង់បញ្ចប់តួនាទីអ្នកចាំទី Kepa Arrizabalaga សម្រាប់ជម្រើស ១១នាក់ដំបូងចាប់ពីពេលនេះតទៅទេ ប៉ុន្តែមិនទាន់បានសម្រេចចិត្តថារូបលោកនិងដាក់កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះអោយចូលលេង Tottenham នៅថ្ងៃពុធនេះរឺយ៉ាងណានោះទេ។

អតីតកីឡាករក្រុម At.Bilbao វ័យ ២៤ ឆ្នាំរូប Kepa ត្រូវបានក្លឹប Chelsea ទិញពីក្រុម At.Bilbao ក្នុងតម្លៃកំនត់ត្រា ៧១លានផោននេះបានសុំទោសនិងត្រូវបានក្លឹបពិន័យជាប្រាក់មួយសប្តាហ៍ សម្រាប់ការបដិសេធមិនព្រមប្តូរចេញនិងជំនួសដោយអ្នកចាំទីអាហ្សង់ទីន Willy Caballero នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup កាលពីថ្ងៃអាទិត្យជាមួយ ក្រុម Manchester City ស្របពេល ប្រធានក្រុម Cesar Azpilicueta ត្រូវបានគេរិះគន់ថាមិនបានធ្វើអន្តរាគមន៍ក្នុងស្ថានភាពនៅ Wembley។

គ្រូបង្វឹអ៊ីតាលីលោក Sarri បន្តថា:

ខ្ញុំត្រូវធ្វើការសម្រេចចិត្ត ថាតើគួរដាក់ គាត់លេងរឺបែបណា។គាត់បានបង្កកំហុសធំមួយសម្រាប់ខ្ញុំវាត្រូវដោះស្រាយនិងបញ្ចប់ហើយ។ខ្ញុំបាននិយាយជាមួយ Kepa បន្ទាប់មករូបគេបាននិយាយសុំទោសដល់បុគ្គលិកបច្ចេកទេសប៉ុន្តែវាមិនគ្រប់គ្រាន់ទេទោះបីជា មានការសុំការអធ្យាស្រ័យ ពីមិត្តរួមក្រុមនិងក្លឹបក៏ដោយ។យ៉ាងណាមិញជារឿងពិបាកសម្រេចបន្តិចពីព្រោះក្រុមនៅមានកីឡាករល្អមួយចំនួនផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.