v9
V9BET

Floyd និង Pacquiao បង្ហោះ​វីដេអូ​ហ្វឹកហាត់ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​យល់​ច្រឡំ​ថា អាច​ជួប​គ្នា​លើក​ទី​២

4 weeks ago​ | ដោយ V-Dr

ទាំងកីឡាករវាយមិនដែលចាញ់ Floyd Mayweather និងខ្លាកំណាចអាស៊ី Manny Pacquiao សុទ្ធតែបាន បង្ហោះរូប និងវីដេអូហ្វឹកហាត់ដូចៗគ្នានាសប្តាហ៍មុន ធ្វើឲ្យអ្នកគាំទ្រគិតថា ពួកគេហ្វឹកហាត់សមដើម្បីត្រៀមជួបគ្នាលើកទី២ នាពេលឆាប់ៗខាងមុខនេះ។

តាមរយៈសារព័ត៌មាន Dailymail របស់អង់គ្លេសបានចេញផ្សាយថា កីឡាករអាមេរិក Floyd Mayweather ដែលកំពុង កាត់កំណត់ត្រាប្រកួត ៥០ដងមិនដែលចាញ់នោះ បានធ្វើការបង្ហោះរូបភាព និងវីដេអូហ្វឹកហាត់យ៉ាងខ្លាំងក្លានៅក្នុង gym ដែលស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិកនៅបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួននាពេលថ្មីៗនេះ ដែលធ្វើឲ្យអ្នកគាំទ្របាន comment ស្វាគមន៍ចំពោះការវិលចូលសង្វៀនប្រកួតវិញ និងជូនពររូបឲ្យបន្តទទួលជ័យជម្នះជាបន្តទៀត ខណៈការចរចាពុំមានលេចចេញរូបរាងណាមួយនៅឡើយទេរហូតមកទល់ពេលនេះ។

ភ្លាមៗនោះដែរ ត្រឹមរយៈពេល ១ម៉ោងក្រោយមក អតីតម្ចាស់ជើងឯកខ្សែក្រវាត់ ៨ស្ថាប័ន Manny Pacquiao ក៏បានធ្វើការបង្ហោះរូបភាព និងវីដេអូហ្វឹកហាត់ដូចគ្នានៅក្នុង gym ស្ថិតក្នុងម៉ានីល ប្រទេសហ្វីលីពីន ដែលធ្វើឲ្យអ្នកគាំទ្រជឿជាក់ថា កាន់តែប្រកៀកក្នុងជំនួបលើកទី២នាពេលឆាប់ៗខាងមុខនេះ ក្រោយពេល Pacquiao បានប្រកួតចាញ់ពិន្ទុ Floyd ក្នុងការប្រកួតចំនួន ១២ទឹកពេញកាលឆ្នាំ២០១៥ ទាំងលទ្ធផលចម្រូងចម្រាស់បំផុត។

គួររំលឹកផងដែរថា Floyd Mayweather វ័យ៤២ឆ្នាំ ទើបតែឡើងសង្វៀននាថ្ងៃឆ្លងឆ្នាំ២០១៨ ដោយបានប្រកួតឈ្នះកីឡាករជប៉ុន នៅក្នុងទឹកទី១ ក្នុងការប្រកួតកម្សាន្តសប្បាយ និងផ្សាយពាណិជ្ជកម្មផងដែរ ដោយទទួលបានតម្លៃខ្លួន ៩លានដុល្លារ ខណៈ១ប្រកួតចុងក្រោយរបស់ Manny Pacquiao បានប្រកួតឈ្នះពិន្ទុកីឡាករអាមេរិក Adrien Broner នាខែមករា ឆ្នាំ២០១៩ ក្នុងការការពារខ្សែក្រវាត់ WBA ដោយទទួលបានតម្លៃខ្លួន ២០លានដុល្លារផងដែរ៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.