v9
V9BET

Bunnley ផ្តល់ការខកចិត្តដល់ Tottenham ខណៈគ្រូបង្វឹក លោក Mauricio Pochettino បានធ្វើការប្រឆាំងនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល

4 months ago​ | ដោយ V-Dr

គ្រូបង្វឹកក្រុម Tottenham លោក Mauricio Pochettino មិនអាចគ្រប់គ្រងអារម្មណ៏បានដោយបានប្រឆាំងនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល Mike Dean បន្ទាប់ពីការបរាជ័យចាញ់ក្រុមម្ចាស់ផ្ទះ Burnley ២:១ សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី២៧ កាលពីយប់ថ្ងៃសៅរ៏ ទី២៣ កុម្ភៈ ២០១៩។ គឺជារឿងខកចិត្តយ៉ាងខ្លាំងសម្រាប់ក្រុមមាន់ខ្នាយមាសដែល ក្តីសង្ឃឹមនៃការប្រជែងពានក្របខ័ណ្ឌ Premier League ហាក់រសាត់ឆ្ងាយបន្តិច។ ប៉ុន្តែក្រោយបញ្ចប់ការ ប្រកួតលោក Pochettino បានផ្តល់បទសម្ភាសន៏ថា លោកនឹងធ្វើការសុំអភ័យទោសក្នុងករណីមិនអាចគ្រប់គ្រងស្ថានការណ៏របស់ខ្លួនបាន។

ការប្រកួតនៅតង់ទី១ ក្រុម Burnley បង្កើតឪកាស និងធ្វើការវាយសម្រុកយ៉ាងខ្លាំងជាង ខណៈអ្នកចាំទី Hugo Lloris ជួយសង្គ្រោះបាល់បាន ២គ្រាប់។ ចូលដល់ការប្រកួតតង់ទី២ លោក Pochettino គ្រូបង្វឹកអាហ្សង់ទីនសម្តែងអការៈខឹងសម្បា និងតវ៉ាសម្រាប់សំរេចចិត្តអោយក្រុមម្ចាស់ផ្ទះទាត់បាល់ជ្រុង(Corner)ដោយកីឡាករ Dwight McNeil ជាឪកាសមួយ នាំឱ្យ កីឡាករ Chris Wood មានឪកាសតែតបាល់បញ្ចូលទីបំបែកពងមាន់ និងបើកឆាកនាំមុខមុននៅនាទីទី៥៧ និងជាគ្រាប់បាល់ទី៤ សម្រាប់រូបគេនៅរដូវកាលនេះ។

ខ្សែប្រយុទ្ធឆ្នើម Harry Kane ដែលបានបង្ហាញខ្លួនជាលើកទី១ ចាប់តាំងពីខកខានការប្រកួតថ្ងៃទី ១៣ខែមកបាន ស៊ុតបញ្ចូលទីវាយបកតាមស្មើវិញនៅនាទីទី៦៥ មុនពេល Ashley Barnes ស៊ុតបញ្ចូលទីអោយ Burnley នៅនាទីទី៨៣ មុនបញ្ចប់ការប្រកួតតង់ទី២ដើម្បីជួយអោយក្រុមម្ចាស់ផ្ទះទទួលជ័យជំនះ។

បច្ចុប្បន្នក្រុម Tottenham ស្ថិតនៅចំណាត់ថ្នាក់លេខ៣ដោយមាន ៦ពិន្ទុឃ្លាតពីក្រុមលេខ១ ហង្សក្រហម Liverpool។ ជ័យជំនះសម្រាប់ក្រុម Burnley បានជួយអោយពួកគេឈានមកចំណាត់ថ្នាក់ទី ១៤ដោយមាន ៦ពិន្ទុ ពិន្ទុឆ្ងាយពីតំបន់ដែល ត្រូវកាត់ចោល។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.