v9
V9BET

ពេជ្រ ម្ទេសខ្មាំង បញ្ជាក់ពីទឹកចិត្ត មិនខ្លាចរអា ពេលជួបជើងខ្លាំងវៀតណាម នៅមីយ៉ាន់ម៉ា

1 month ago​ | ដោយ V-Dr

កីឡាករកម្ពុជា ពេជ្រ ម្ទេសខ្មាំង បានចាត់ទុកកីឡាករវៀតណាម Nguyen Tran Duy Nhat ដែលត្រូវគេ ត្រូវប៉ះក្នុងព្រឹត្តិការណ៍ World Lethwei Championship នៅប្រទេសមីយ៉ាន់ម៉ា នាយប់ថ្ងៃសុក្រនេះថា ជាកីឡាករល្អ មានក្បាច់ប្រកួតមួយកំប្លេរ និងមានមាឌធំជាងរូបគេបន្តិច។

ម្ទេសខ្មាំង បានប្រាប់ថា៖ «តាមការមើលវីដេអូប្រកួតរបស់គេ (Nguyen Tran Duy Nhat) ឃើញថា គេជាកីឡាករល្អម្នាក់ដែរ មានក្បាច់ប្រកួតមួយកំប្លេរ ហើយដែលប្រឆាំងទៅនិងរបៀបនៃការប្រកួតរបស់ខ្ញុំនោះ គឺកីឡាករវៀតណាមម្នាក់នេះ មានចលនាវ៉ៃ ចេញ ចូល គ្មានខុសគ្នាជាមួយខ្ញុំអីបន្តិច ប៉ុន្តែមាឌរបស់គេ រាងធំជាងខ្ញុំ»។

យ៉ាងណាក៏ដោយ អ្នកប្រដាល់មានជំនាញទាំងប្រដាល់សកល និងប្រដាល់សេរី ពេជ្រ ម្ទេសខ្មាំង បានបង្ហាញពីទឹកចិត្តប្រកួតយ៉ាងមុះមុត ដោយគ្មានការខ្លាចញញើត Nguyen Tran Duy Nhat បន្តិចនោះទេ។ ម្ទេសខ្មាំង បញ្ជាក់ថា៖ «ទោះគេមានមាឌធំប៉ុនគោ ក៏ខ្ញុំអត់ខ្លាំងដែរ គឺឲ្យតែឡើងដល់លើសង្វៀនហើយ ខ្ញុំវ៉ៃដោយគ្មានការរារែកចិត្តឡើយ គឺគ្មានខ្លាចអ្នកឯងនោះទេ»។

កីឡាករ ពេជ្រ ម្ទេសខ្មាំង បានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាមួយគ្រូបង្វឹកក្បាច់គុនចម្រុះ MMA លោក ហ៊ុន ចាន់រាជ កាលពីម៉ោង៤ទៀតភ្លឺ ថ្ងៃពុធ។ ម្ទេសខ្មាំង ធ្លាប់បានយកឈ្នះកីឡាករមីយ៉ាន់ម៉ា Mite Yine ក្នុងការប្រកួតលើកទី១ ក្នុងព្រឹត្តិការណ៍ World Lethwei Championship នេះ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ម្តងហើយ ហេតុនេះបើសិនជារូបគេ អាចយកឈ្នះកីឡាករវៀតណាម Nguyen Tran Duy Nhat លើកនេះម្តងទៀត គេនឹងទទួលបានឱកាសឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក។

ពេជ្រ ម្ទេសខ្មាំង បានបញ្ជាក់ថា៖ «ខ្ញុំធ្លាប់បានឈ្នះការប្រកួតមួយរួចហើយ អ៊ីចឹងបើខ្ញុំឈ្នះការប្រកួតនេះម្តងទៀត ខ្ញុំនឹងបានឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ជាមិនខាន ហេតុនេះខ្ញុំនឹងខិតខំតស៊ូ និងប្តេជ្ញាចិត្តប្រកួតឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.