v9
V9BET

កម្ពុជាកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF U-២២ ក្រោយផ្តួលមីយ៉ាន់ម៉ា ២:0

6 months ago​ | ដោយ V-Dr

កម្ពុជាបានក្លាយជាក្រុមទី ៣ ដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ AFF U-២២ Championship ២០១៩ ក្រោយពីបានទទួលជ័យជម្នះ ២-០ លើក្រុមមីយ៉ាន់ម៉ានៅឯកីឡដ្ឋានអូឡាំពិកកាលពីយប់ថ្ងៃពុធ ទី២០ កុម្ភៈ ២០១៩ខណៈឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ២-២។ ក្រុមជម្រើសជាតិវៀតណាម និងថៃបានកក់កៅអីរបស់ពួកគេក្នុងវគ្គ ៤ ក្រុមចុងក្រោយសម្រាប់ពូល A ហើយកម្ពុជាដែលបានផ្តួលម៉ាឡេស៊ី ១-០ ក្នុងការប្រកួតបើកឆាកនិងក្លាយជាក្រុមទី ១ មកពីពូល B ដើម្បីដឹកដៃគ្នាជាមួយក្រុមថៃនិងវៀតណាមទៅវគ្គបន្ត។

ការប្រកួតនៅនាទី១៥ ខ្សែការពារ Soe Moe Kyaw បានធ្វើឲ្យកីឡាករ ស៊ិន កក្កដា ដួលនៅក្នុងតំបន់គ្រោះថ្នាក់ ប៉ុន្តែកីឡាករ អ៊ុក សុវណ្ណ បានធ្វើអោយឱកាសនាំមុខរបស់ម្ចាស់ផ្ទះ ត្រូវខកខានក្រោយអ្នកចាំទី Phone Thitsar Min របស់ក្រុមភ្ញៀវ ជួយសង្គ្រោះបាល់បានយ៉ាងល្អ។ Yue Safy បានរកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុម នៅនាទីទី ២៦ មុនពេលខ្សែការពារស៊ិនសុផាណាតបានរកគ្រាប់បាល់នាំមុខ គ្រាប់ទី២នៅក្រោយចូលលេងតង់ទីពីរបាន៥នាទី ។វាគឺជាជ័យជំនះដ៏ល្អមួយសម្រាប់កម្ពុជាក្រោមការ ដឹកនាំដោយគ្រូបង្វឹកអាហ្សង់ទីនវ័យក្មេង Felix Dalmas។

ជោគជ័យលើកទី២ ក្នុងពូលនាំអោយកម្ពុជាទទួលបាន៦ពិន្ទុ ជាមួយចំណាត់ថ្នាក់លេខមួយពូល B ដែលនិងត្រូវ ជួប ថៃ ឬ វៀតណាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ឥណ្ឌូណេស៊ីឈរលេខពីរបណ្តោះអាសន្ននៅក្នុងពូល ដោយមាន២ពិន្ទុ ខណៈម៉ាឡេស៊ី និងមីយ៉ាន់ម៉ា មាន១ពិន្ទុ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.