v9
V9BET

ម៉េចចឹង! សុខ សាវិន កំណត់ពេលវេលាដើរចេញពីអាជីពជាអ្នកប្រដាល់

1 month ago​ | ដោយ V-Dr

កីឡាករកម្ពុជាកំពុងក្រសោប បានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ សុខ សាវិន របស់ក្លិបឆ្មាសសែនជ័យគុនខ្មែរ បាននឹងកំពុងធ្វើឲ្យអ្នកស្នេហាវិស័យកីឡាប្រដាល់ កើតជាចម្ងល់ ខណៈរូបគេបានបង្ហោះពីការកំណត់ពេលវេលានៃឈប់ឡើងប្រកួត នៅលើសង្វៀនដោយមិនបានបញ្ជាក់ពីមូលហេតុនោះ។

កាលពីពេលថ្មីនេះម្ចាស់ហ្វេសប៊ុកឈ្មោះ «សុខ សាវិនគុនខ្មែរ» ដែលគេស្គាល់ថា ជាហ្វេសប៊ុករបស់កីឡាករ សុខ សាវិន នោះ បានបង្ហោះរូបភាពរបស់ សុខ សាវិន ជាមួយការសរសេរយ៉ាងខ្លីបែបបង្កប់នូវអត្ថន័យថា៖ «៣ខែទៀត ឈប់ឡើងវ៉ៃហើយ»។

ការបង្ហោះសារបែបចុកដោតនេះ បានធ្វើឲ្យអ្នកទស្សនា ពិសេសអ្នកគាំទ្រផ្ទាល់របស់ សុខ សាវិន បានកើតជាចម្ងល់ និងបានសួរដេញដោយគ្នា ថាអ្វីបានជា សុខ សាវិន ចង់ឈប់ឡើងប្រកួត ខណៈរូបគេ កំពុងតែប្រកួតបានល្អ និងមានទីផ្សារប្រកួតអន្តរជាតិ ជាបន្តបន្ទាប់នោះ។

យ៉ាងណាក៏ដោយ នៅរាល់ Comment ទាំងនោះ បានត្រឹមសួរដេញដោលគ្នា ដោយគ្មានអ្នកណាដឹងមូលហេតុនោះទេ ខណៈអ្នកគាំទ្រភាគច្រើនបានលើកទឹកចិត្តឲ្យ សុខ សាវិន បន្តការប្រកួតទៀត កុំតូចចិត្តជាមួយការចាញ់២លើកជាប់ៗគ្នា នៅក្នុងការប្រកួតជម្រុះសន្សំពិន្ទុពានអន្តរជាតិ នៅលើសង្វៀន CNC កាលពីពេលថ្មីៗនេះអី។

ប៉ុន្តែជាការឆ្លើយតបទៅនឹងហ្វេសប៊ុកឈ្មោះ«ណែម រ៉ា» ដែលបានសួរពីមូលហេតុនៃការចង់ឈប់ឡើងប្រកួតនេះដែរ សុខ សាវិន បានប្រាប់យ៉ាងខ្លីថា៖«ខ្ញុំវ៉ៃយូរហើយ អត់មានសល់»។

ទោះបីជាយ៉ាងណា ការឆ្លើយតបរបស់ សុខ សាវិន នៅមិនទាន់បានស្រាយចម្ងល់របស់អ្នកគាំទ្រនោះទេ ព្រោះអ្នកទស្សនាភាគច្រើន នៅតែយល់ថា ការចង់ឈប់នេះ មកពីការប្រកួតចុងក្រោយនេះ សុខ សាវិន បានបាក់ទឹកចិត្តជាមួយការចាញ់ជាប់ៗគ្នា ពិសេសការចាញ់ពិន្ទុកីឡាករថៃ Phit Vithakyayuth និងការសន្លប់ក្រោមផ្លែកែង និងកណ្តាប់ដៃ Tounpe នៅទឹកទី៣ ក្នុងការប្រកួតជម្រុះដណ្តើមពានអន្តរជាតិ ISI Palm នៅលើសង្វៀន CNC កាលពីថ្ងៃអាទិត្យ កន្លងមកនេះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.