v9
V9BET

ខ្សែការពារឆ្នើម ៣រូបដែល Man.United អាចនឹងចុះហត្ថលេខាមកពង្រឹងក្រុមនៅរដូវក្តៅនេះ

2 months ago​ | ដោយ V-Dr

ក្រុម Manchester United បានឈានចូលដល់វគ្គ ១/៤ផ្តាច់ព្រ័ត្រការប្រកួតពានរង្វាន់ FA Cup បន្ទាប់ពីរាត្រីថ្ងៃចន្ទក្រុមបាន ផ្តួលម្ចាស់ផ្ទះ Chelsea ២-0 នៅលើទឹកដី Stamford Bridge។ វាជាការឆ្លើយតបមួយដ៏ល្អឡើងឥតខ្ចោះសម្រាប់លោក Ole Gunnar Solskjaer ដែលបានឃ្លាំមើលក្រុមរបស់គាត់ជាលើកដំបូងចាប់តាំងពីគាត់បានទទួលការចោទប្រកាន់ប្រឆាំងនឹង PSG កាលពីសប្តាហ៍មុន។

ទោះជាយ៉ាងណា ការបរាជ័យក្នុងក្របខ័ណ្ឌ Champions League របស់ពួកគេចំពោះក្រុមកំពូលតារាង Ligue១ ជើងទី១ ហាក់ធ្វើអោយក្រុមមានសង្ឃឹមតិចព្រោះតែត្រូវតែរកអោយបានគ្រាប់បាល់ ៣គ្រាប់យ៉ាងតិច ខណៈក្រុម Man.United នៅមានឪកាសប្រជែងពាន FA Cup និង Champion League ប៉ុណ្ណោះ ខណៈពានPremier League កាន់តែឃ្លាតឆ្ងាយរហូតដល់មានគម្លាតពីក្រុមកំពូលតារាង Man.City ១៤ពិន្ទុ។ យ៉ាងណាមិញក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Solskjaer ក្រុម Man.United ទទួលបានជោគជ័យគួរកត់សម្គាល់ពិសេសគឺការលេងដោយស៊ីសង្វាក់គ្នា នៅតំបន់បម្រើ-ប្រយុទ្ធ ប៉ុន្តែមានចំនុចឆកល្វែងនិងកំសោយនៅតំបន់ខ្សែការពារ។

ខាងក្រោមនេះគឺជាកីឡាករ៣រូបដែលក្រុម Man.United អាចនិងចុះហត្ថលេខានាំយកមកពង្រឹងក្រុមដើម្បីប្រជែងពាន នៅរដូវកាលក្រោយៈ

១.Toby Alderweireld

ខ្សែការពាររបស់ក្រុម Tottenham វ័យ ២៩ឆ្នាំ គឺជាគោលដៅរបស់អតីតគ្រូបង្វឹកលោក Jose Mourinho កាលពីរដូវក្តៅមុន ប៉ុន្តែក្លឹបបានបរាជ័យក្នុងការនាំយករូបគេមករួមក្រុម។ តំបន់ខ្សែការពាររបស់ក្លឹបគឺជាចំនុចខ្សោយមួយ បើទោះបីជាក្រុមបានចំណាយទៅលើកីឡាករ Victor Lindelof និង Eric Bailly ក៏ដោយ។ កីឡាករអន្តរជាតិ Alderweireld បានអភិវឌ្ឍខ្លួនជាខ្សែការពារកណ្តាលដ៏ល្អបំផុតនៅក្របខ័ណ្ឌ Premier League និងជាឆ្អឹងខ្នងដ៏សំខាន់ Tottenham គឺគួរកត់សម្គាល់។ កីឡាករអន្តរជាតិបែលហ្សិករូបនេះមានតម្លៃខ្លួនប្រមាណ ២៥លានផោនប៉ុណ្ណោះបើទោះបីជាក្រុមនៅខាងជើងទីក្រុងឡុងដ៍បានពន្យាកិច្ចសន្យានិងរក្សាសុពលភាពដល់រូបគេបន្តទៀតនោះ។

២. Kalidou Koulibaly

ខ្សែការពារកណ្តាលសញ្ជាតិសេណេហ្គាល់វ័យ ២៧ឆ្នាំរូបនេះកំពុងលេងអោយក្លឹប Napoli ត្រូវបានគេចាត់ទុកជាកីឡាករដែលមានសក្តានុពល និងផ្សារភ្ជាប់ការផ្លាស់មកលេងនៅក្របខ័ណ្ឌ Premier League អស់រយៈពេលជាច្រើនឆ្នាំមកហើយពិសេសគឺ Man.United ប៉ុន្តែមកដល់ពេលនេះរូបគេនៅតែបន្តលេងនៅក្របខណ្ឌ SerieA នៅអ៊ីតាលីនិងជារដូវកាលទី៥។ សម្រាប់តម្លៃខ្លួនរបស់គាត់គឺមិនតិចជាង ៩០លានផោនទេ ប្រសិនក្លឹបណាចង់បានរូបគេមករួមក្រុមនៅរដូវក្តៅខាងមុខនេះ។

៣. Alex Sandro

កីឡាករខ្សែការពារឆ្វេងសញ្ជាតិប្រេស៊ីលវ័យ២៨ឆ្នាំរូបនេះគឺជាកីឡាករទី៣ ដែលជាគោលដៅផ្ទេរមក Old Trafford ផងដែររយៈពេល កន្លងមកដើម្បីបំពេញកង្វះខាតនៅតំបន់ខ្សែការពារ។ Sandro គឺជាគោលដៅដ៏សំខាន់មួយសម្រាប់អតីតគ្រូបង្វឹក Chelsea លោក Antonio Conte មុនពេលគាត់ត្រូវបានបណ្តេញចេញពីក្លឹបតោខៀវ Chelsea ប៉ុន្តែកីឡាកររបស់ក្រុម Juventus រូបនេះក៏មានតម្លៃខ្លួនមួយថ្លៃគួរសមផងដែរ។ គ្រូបង្វឹកបច្ចុប្បន្នលោក Massimiliano Allegri តែងតែប្រើប្រាស់ខ្សែការពារឆ្វេងនិងបានដើរតួនាទីគាំទ្រដល់តំបន់បម្រើ-ប្រយុទ្ធព្រោះតែសមត្ថភាពរបស់គេអាចលេងតួនាទីបានពីរក្នុងនាមជាខ្សែការពារបានក៏ដូចជាអាចវាយលុកផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dailystar



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.