v9
V9BET

Herrera និង Pogba តែតម្នាក់ ១គ្រាប់ជួយ Man.United លត់ម្ចាស់ផ្ទះ Chelsea ដើម្បីទៅវគ្គ ១/៤ FA Cup

4 months ago​ | ដោយ V-Dr

លោក Maurizio Sarri គ្រូបង្វឹកក្រុមតោខៀវបាននិយាយថាកូនក្រុមរបស់លោកលេងមិនបានល្អ និងមិនយល់ចិត្តគ្នា នៅពេលដែលក្រុមភ្ញៀវ Manchester United បានយកឈ្នះពួកគេនៅកីឡាដ្ឋាន Stamford Bridge នាទីក្រុងឡុងដ៏ក្នុងលទ្ធផល ២:0 ដើម្បីឈានទៅវគ្គ ១/៤ផ្តាច់ព្រ័ត្រពានរង្វាន់ដ៏ចំណាស់បំផុតរបស់អង់គ្លេសគឺ FA Cup បន្តទៀត។

លទ្ធផលបរាជ័យនៅក្នុងទឹកដីខ្លួនឯងនេះកាន់តែបន្ថែមសម្ពាធដល់លោក Sarri កាន់តែជ្រៅទៅក្នុងវិបត្តិ ខណៈក្រុម Man United បានផ្តល់នូវការឆ្លើយតបយ៉ាងល្អក្រោយរង ការបរាជ័យជាលើកដំបូងរបស់ពួកគេក្រោមការដឹកនាំរបស់លោក Solskjaer នៅក្របខណ្ឌ Champion Ship ដោយចាញ់ក្រុមភ្ញៀវ PSG ២:0 កាលពីដើមសប្តាហ៏មុន។ ជ័យជំនះនេះ និងធ្វើអោយ Man.United ឈានទៅដល់វគ្គ ៨ក្រុមចុងក្រោយដោយត្រូវជួបជាមួយនិងក្រុម Wolves បន្តទៀត។

២គ្រាប់របស់ Man.United រកបានដោយខ្សែបម្រើអន្តរជាតិអេស្បាញ Ander Herrera ដោយការតែតបាល់បញ្ចូលទីក្រោយការបញ្ជូនបាល់ដ៏ល្អរបស់ Paul Pogba ដើម្បីជួយឱ្យ Man United នាំមុខមុននៅនាទីទី៣១ ខណៈមិត្តរួមក្រុមកីឡាករ Pogba ក៏បានប្រើបច្ចេកទេសតែតបញ្ចូលទីនាំមុខ ២-0 នៅនាទីទី៤៥ មុនបញ្ចប់តង់ទី១ ដូចគ្នាផងដែរ។

ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះបានព្យាយាមសម្រុករកគ្រាប់បាល់វាយបកវិញ ប៉ុន្តែមិនមានខាងណាស៊ុតបញ្ចូលទីគ្នាទៀតទេ បញ្ចប់លទ្ធផល Chelsea ០:២ Man.United។

ក្រុមតោខៀវ Chelsea បានទទួលបរាជ័យមួយកំរិតទៀត ខណៈក្រុមអ្នកគាំទ្របានស្រែកចំអក និងចង់អោយមានការផ្លាស់ប្តូរតំណែងគ្រូបង្វឹកលោក Sarri។ ហើយបានទាមទារឱ្យ Frank Lampard ចូលមកដឹកនាំជាគ្រូបង្វឹកនិងបានពោលពាក្យដោយខ្លីថា: អ្នកត្រូវបណ្តេញចេញនៅពេលព្រឹកស្អែកនេះហើយ។ សម្រាប់លោក Sarri បានផ្តល់បទសម្ភាសន៏ថា: យើងលេងមិនបានល្អទេនៅតង់ទី២ យើងបង្កើនការវាយសម្រុក ប៉ុន្តែមិនស៊ីសង្វាក់គ្នានៅតំបន់ប្រយុទ្ធ ប៉ុន្តែនៅក្នុងតង់ទី១ យើងលេងបានល្អ។ ខ្ញុំមានការព្រួយបារម្ភអំពីលទ្ធផល ប៉ុន្តែមិនមែនអំពីប្រតិកម្មរបស់អ្នកគាំទ្រទេ ព្រោះខ្ញុំយល់ពីស្ថានភាពមិនល្អដែលធ្លាក់ចេញពី FA Cup

សម្រាប់គ្រូបង្វឹកបណ្តោះអាសន្ន Man.United លោក Solskjaer បានទទួលការកោតសរសើរយ៉ាងខ្លាំងពី អ្នកគាំទ្រ Man United ក្រោយពីបានបន្ថែមជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍ បើទោះបីជាអវត្តមាននៃកីឡាករឆ្នើមវ័យក្មេង ២រូបគឺ Jesse Lingard និង Anthony Martial ដែលកំពុងរងរបួស។

កែសម្រួលដោយ៖​ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.