v9
V9BET

ដល់ពេល! Man.United ត្រៀមលក់ Lukaku ដើម្បីយកខ្សែប្រយុទ្ធឆ្នើមនៅ SerieA មករួមក្រុមវិញ

2 months ago​ | ដោយ V-Dr

ក្លិបបិសាចក្រហម Manchester United ត្រៀមលក់ខ្សែប្រយុទ្ធ តម្លៃខ្លួនប្រមាណ ៧៥ លានផោនកីឡាករ Romelu Lukaku ខណៈដែលម្ចាស់ជើងឯក Premier League ១៣សម័យមួយនេះចង់នាំយកខ្សែប្រយុទ្ធឆ្នើម ១រូបក្នុងចំណោមពួកគេ ២នាក់កំពុងលេងនៅក្របខណ្ឌកំពូលអ៊ីតាលី Serie A។

កីឡាករ ២រូបនោះគឺមិនមាននរណាក្រៅពីខ្សែប្រយុទ្ធ Mauro Icardi របស់ក្រុម Inter Milan និង Paulo Dybala របស់ក្រុម Juventus គឺជាកីឡាករសញ្ជាតិអាហ្សង់ទីនពីររូបកំពុងប្រឈមនឹងការដណ្តើមតំណែងជម្រើស ១១នាក់ដំបូងសម្រាប់គ្រូបង្វឹករបស់គេរៀងៗខ្លួនគឺលោក Massimilano Allegri របស់ក្រុម Juventus និង Luciano Spalletti របស់ Inter Milan។ទោះបីមកដល់ពេលនេះក្រុម Man United មិនទាន់បានធ្វើការសម្រេចចិត្តថានិងតែងតាំងគ្រូបង្វឹករូបណាជំនួសតំណែងលោក Jose Mourinho ជាអចិន្ត្រៃយ៍នោះក្រុមក៏មិនទាន់បញ្ឈប់ការសំលឹងចង់បានខ្សែប្រយុទ្ធជួរមុខដើម្បីពង្រឹងក្រុមនៅរដូវកាលផ្ទេរនារដូវក្តៅខាងមុខនេះ។

សម្រាប់ពេលនេះវាជាស្ថានភាពមួយ Lukaku អតីតខ្សែប្រយុទ្ធ Everton និងតោខៀវ Chelsea ដឹងខ្លួនឯងយ៉ាងច្បាស់ ដើម្បីត្រៀមការផ្លាស់ប្តូរនេះ ខណៈសាមីខ្លួនក៏ចង់ចូលរួមជាមួយក្លឹប Juventus ដែលបានឈ្នះពានរង្វាន់ដណ្ដើមពានរង្វាន់បាល់ទាត់កំពូលរបស់អ៊ីតាលី៧រដូវកាលចុងក្រោយជាប់ៗគ្នា។

នៅក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaerខ្សែប្រយុទ្ធ Lukaku ដែលជាអ្នកចាត់ការទូទៅបណ្តោះអាសន្ន បានសញ្ជាតិជាតិន័រវែសបានជ្រើសរើសខ្សែបម្រើអន្តរជាតិអង់គ្លេស Marcus Rashfordដើម្បីបំពេញតួនាទីនេះជំនួស Lukaku ។ ក្រុមMan.Unitedក៏ត្រៀមរួចរាល់ក្នុងការផ្លាស់ប្តូរវបេក្ខភាពកីឡាករវ័យក្មេង របស់ Benfica កីឡាករ Joao Felix ដើម្បីជំនួសខ្សែបម្រើជើងចាស់ Juan Mataផងដែរនោះ ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Mirror



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.