v9
V9BET

ឡៅ ចិត្រ្តា ថា Superlek ជាជើងខ្លាំង មិនធ្លាប់ជួបប្រទះ ប៉ុន្តែចង់ជួបម្តងទៀត

1 month ago​ | ដោយ V-Dr

កីឡាករជើងខ្លាំងរបស់កម្ពុជា ឡៅ ចិត្ត្រា បានចាត់ទុកជើងខ្លាំងរបស់ថៃ Superlek ដែលទើបធ្វើឲ្យរូបគេចាញ់ពិន្ទុទាំងគ្រាំគ្រា សម្រាប់ការប្រកួតសេរី ក្នុងព្រឹត្តិការណ៍ ONE: CLASH OF LEGENDS នៅប្រទេសថៃ កាលពីយប់ថ្ងៃសៅរ៍ ថា ជាកំពូលជើងខ្លាំង ដែលពិបាកក្នុងការទប់ទល់បំផុត ប៉ុន្តែ ចិត្ត្រា ហាក់នៅតែមិនទាន់អស់ចិត្ត ដោយចង់ជួប Superlek ម្តងទៀត។

ឡៅ ចិត្ត្រា បាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំមិនដែលជួបកីឡាករល្អដូច Superlek ពីមុនមកនោះទេ ហើយខ្ញុំគាំងមែនទែន។ ខ្ញុំចាញ់ក្បាច់គេតែម្តង ព្រោះគេរហ័ស ល្អ និងធ្ងន់ ហើយយើងញាក់អីក៏គេដឹងដែរ។ ដៃរបស់ខ្ញុំឈឺ ព្រោះគេទាត់ធ្ងន់ តែខ្ញុំទ្រាំ និងចង់ចូលវ៉ៃគេឲ្យសន្លប់ ប៉ុន្តែធ្វើអត់បាន»។

នៅក្នុងការប្រកួត ដែលមានត្រឹម៣ទឹកនោះ ឡៅ ចិត្ត្រា ដែលធ្លាប់តែធ្វើឲ្យគូប្រកួតសន្លប់ ក្រោមក្បាច់ប្រយុទ្ធដ៏សម្បូរបែបរបស់ខ្លួននោះ ស្ទើរតែក្លាយជាផ្ទាំងស៊ីហ្វ ទប់ការទាត់របស់ Superlek ទៅហើយ។ ចិត្រ្តា មានឱកាសវាយបកបានតិចណាស់ ព្រោះចលនាវ៉ៃចេញរបស់គេ បានជាប់គាំងក្រោមការទាត់លឿនៗ និងផ្ទួនៗរបស់ Superlek ខណៈការប្រកួត៣ទឹកពេញ Superlek បានទាត់សន្ធាប់ទៅលើ ចិត្ត្រា ជាង៣០ជើងឯណោះ។

យ៉ាងណាក៏ដោយ ឡៅ ចិត្ត្រា ចង់ប្រកួតសងសឹកម្តងទៀត បើសិន ONE រៀបចំឲ្យគេបានជួប Superlek ជាថ្មី។ ចិត្ត្រា បាននិយាយថា៖ «បើសិនជាអាចជួបគ្នាលើកក្រោយមែន ខ្ញុំអត់ខ្លាចគេនោះទេ គឺខ្ញុំចង់សាកម្តងទៀត ហើយខ្ញុំអត់ចង់ធ្វើដូចថ្ងៃនេះទេ! ខ្ញុំចង់ធ្វើឲ្យសមត្ថភាពខ្ញុំឡើងជាងនេះ ហើយទោះចាញ់ ឬឈ្នះ គឺធ្វើម៉េចឲ្យល្អជាងហ្នឹង»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.