v9
V9BET

លោក Sarri នឹងត្រូវជួបការប្រកួតដ៏សំខាន់ ពេលប៉ះ Man Utd រាត្រីនេះ

5 months ago​ | ដោយ V-Dr

លោក Maurizio Sarri នឹងត្រូវខិតខំព្យាយាមប្រយុទ្ធដើម្បីសង្គ្រោះការងាររបស់លោក នៅពេលដែលក្រុមកំពុងជួបវិបត្តិ Chelsea នឹងត្រូវជួបក្រុម Manchester United ក្នុងការប្រកួតដណ្តើមពាន FA Cup ជុំទី៥ នៅរាត្រីនេះ។

កៅអីលោក Sarri កំពុងតែឡើងកម្តៅ ក្រោយពីជួបការខកចិត្តក្នុងរដូវកាលទី១របស់លោក នាកីឡដ្ឋាន Stamford Brigde ហើយការធ្លាក់ចេញពីការប្រកួតពាន FA Cup នឹងធ្វើឲ្យគ្រូបង្វឹកសញ្ជាតិអ៊ីតាលី កាន់តែប្រឈមមុខនឹងការបណ្តេញចេញ។ Chelsea បានរងបរាជ័យដ៏ធំបំផុតក្នុងរយៈពេល ២៨ឆ្នាំ នៅពេលដែលពួកគេបានចាញ់ក្នុងលទ្ធផលក្រោមស្នាដៃក្រុម Manchester City ក្នុងលទ្ធផល ៦-០ កាលពីចុងសប្តាហ៍មុន ហើយការបរាជ័យដ៏អាម៉ាសមុខនោះបានកើតឡើង ក្រោយពីការចាញ់ក្នុងលទ្ធផល ៤-០ នៅលើទឹកដីក្រុម Bournemouth។

ស្របពេលដែលមានការលើកឡើងថា លោក Sarri បានបាត់បង់ការគាំទ្រពីកីឡាកររបស់ខ្លួន អតីតគ្រូបង្វឹករបស់ក្លិប Napoli រូបនេះ បានរៀបចំកិច្ចប្រជុំដើម្បីជម្រះមន្ទិលសង្ស័យផ្សេងៗ នៅសប្តាហ៍នេះ ដើម្បីខិតខំព្យាយាមបញ្ចុះបញ្ចូលឲ្យក្រុមរបស់លោកជឿជាក់លើលោកវិញ។ វាមិនមែនជាលើកទី១ឡើយ ដែលលោកបានលើកទឹកចិត្តឲ្យតារាឆ្នើមរបស់ Chelsea ក្រោយពីបានចោទប្រកាន់ពួកគេថា ពិបាកលើកទឹកចិត្តខ្លួន ក៏ដូចជាបានចោទសួរភាពខ្លាំងផ្នែកស្មារតីរបស់ពួកគេ និងបានអះអាងថា ពួកគេមិនយល់សូម្បីតែមូលដ្ឋាននៃផែនការលេងរបស់លោក។ កីឡាកររបស់លោក Sarri ត្រូវបានគេលើកឡើងថា មិនពេញចិត្តជាមួយនឹងវិធិសាស្ត្រហ្វឹកហាត់របស់លោកគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ និងបដិសេដក្នុងការសម្របខ្លួនទៅលើបច្ចេកទេសរបស់លោក។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង ២:៣០ទៀបភ្លឺ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.