v9
V9BET

Man City បញ្ចប់ក្តីសង្ឃឹមរបស់ Newport ដើម្បីឈានទៅវគ្គ ៨ក្រុមចុងក្រោយ

5 months ago​ | ដោយ V-Dr

Man City បានឈានទៅវគ្គ ៨ក្រុមចុងក្រោយនៃពាន FA Cup ខណៈដែលក្រុមកំពុងតែនាំមុខលើតារាងក្របខ័ណ្ឌ Premier League បានជម្នះលើការបង្ហាញពីទម្រង់លេងយ៉ាងរឹងមាំពីសំណាក់ Newport County ដើម្បីផ្តួលក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី៤មួយនេះ ក្នុងលទ្ធផល ៤-១ កាលពីថ្ងៃសៅរ៍។

ក្រុម Man City របស់លោក Pep Guardiola មិនបានជួបភាពងាយស្រួលឡើយ ក្នុងការប្រកួតជុំទី៥នេះ ជាមួយនឹងក្រុមដែលមានចំណាត់ថ្នាក់ទាបជាងពួកគេចំនួន ៨២ចំណាត់ថ្នាក់ ក្នុងក្របខ័ណ្ឌ League Two ឡើយ។ ជាមួយនឹងការមានបញ្ហាក្នុងពេលលេងនៅលើទីលាននៃកីឡដ្ឋាន Rodney Parade ក្រុម Man City បានពឹងផ្អែកទៅលើអ្នកចាំទី Ederson សម្រាប់ការសង្គ្រោះបាល់យ៉ាងល្អមួយ ដើម្បីជួយឲ្យពួកគេស្ថិតក្នុងលទ្ធផលស្មើ ក្នុងពេលការបង្ហាញពីទម្រង់លេងមិនបានល្អក្នុងតង់ទី១។ ក្រោយមក Man City បានរកឃើញទម្រង់លេងដ៏ល្អរបស់គេ ក្នុងតង់ទី២ ហើយការស៊ុតបាល់សំដៅទីយ៉ាងខ្លាំងរបស់ Leroy Sane បានជួយឲ្យពួកគេរកបានគ្រាប់បាល់នាំមុខមុន នៅមុនពេលកីឡាករ Phil Foden បានបន្ថែមគ្រាប់បាល់នាំមុខរបស់ពួកគេ។ Newport មិនបានបោះបង់ក្តីសង្ឃឹមរបស់ខ្លួនឡើយ ហើយគ្រាប់បាល់ស៊ុតបញ្ចូលទីនៅជិតបញ្ចប់ការប្រកួតរបស់កីឡាករ Padraig Amond បានបង្កើតឲ្យមានការប្រកួតដ៏ស្វិតស្វាញនៅដំណាក់កាលចុងក្រោយ នៅមុនពេល Foden រកបានគ្រាប់បាល់ម្តងទៀតនៅរយៈពេល៧៩នាទីក្រោយមក នៅមុនពេល Riyad Mahrez បានបំពេញជ័យជម្នះសម្រាប់ក្រុមខ្លួន។

លោក Guardiola ដែលក្រុមរបស់លោកនៅតែស្ថិតក្នុងការប្រជែងពានចំនួន៤នោះ បានឲ្យដឹងថា៖ «វាពិតជាការប្រកួតដ៏ស្វិតស្វាញមួយ ហើយវាពិតជាសំណាងណាស់ដែល Phil រកបាន២គ្រាប់។ Newport បានប្រើប្រាស់ភាពខ្លាំងរបស់ពួកគេ ហើយយើងមិនស៊ាំទៅនឹងការលេងក្នុងកម្រិតបែបនោះជារៀងរាល់សប្តាហ៍ឡើយ។ នោះហើយដែលពាន FA Cup មានលក្ខខណៈពិសេស»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.