v9
V9BET

កំពូលតារាចម្រៀងដ៏ល្បីទាំ៥រូប ធ្វើឲ្យកក្រើកការប្រគំតន្ត្រី Tiger Street Football Festival 2019 នៅមណ្ឌលខេត្តកំពង់ចាម

1 month ago​ | ដោយ Jerry Jr

ខេត្តកំពង់ចាម ៖ បន្ទាប់ពីទស្សនាការប្រកួតជម្រុះថ្ងៃដំបូងនៃព្រឹត្តឹការណ៍ការប្រកួតពានរង្វាន់ Tiger Street Football Festival 2019 ដ៏ជក់ចិត្ត និងស្វិតស្វាញ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលមកពីស្រុកផ្សេងៗនៅក្នុងខេត្តកំពង់ចាម អាចជួបជាមួយតារាចំរៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន៥រូបបានធ្វើឲ្យកក្រើកឆាកប្រគំតន្ត្រីពេលរាត្រី។

កាលពីយប់មិញនេះតារាចំរៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន៥រូបដូចជា កញ្ញា ពេជ្រ សោភា លោកឆន សុវណ្ណារាជ លោកនីកូ លោក ថែល ថៃ កញ្ញា រ៉េត ស៊ូហ្សាណា និងឌីជេ Maily បានធ្វើឲ្យកក្រើកឆាកតន្ត្រី Tiger Street Football Festival 2019 នៅបរិវេណកោះពេជ្រជាប់មាត់ ទន្លេខេត្តកំពង់ចាម ហើយតារាចំរៀងទាំងអស់បានលើក យកសុទ្ធសឹងជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ជាហេតុធ្វើឲ្យអ្នកគាំទ្រនៅខេត្តកំពង់ចាមរាំកម្សាន្តទៅតាមចង្វាក់ភ្លេងយ៉ាង សប្បាយរីករាយគ្រប់គ្នាពេញមុខឆាកតន្រ្តី ។ លើសពីនេះទៅទៀតអ្នកគាំទ្រទាំងអស់ក៏ទទួលបានតម្លៃពិសេសសម្រាប់ ការលក់ជូនក្នុងឱកាសប្រមូសិនដើម្បីទទួលទានរសជាតិស្រាបៀរថៃហ្គ័រនារាត្រីនោះផងដែរ។

សម្រាប់ការប្រកួតនាថ្ងៃទី២នៃមណ្ឌលកំពង់ចាមខាងមុននេះជើងខ្លាំង៣២ក្រុមបន្តការប្រកួតទៀត ដើម្បីដណ្តើមយក ជើងឯក និងជើងខ្លាំង៧ក្រុមប្រចាំមណ្ឌលខេត្តកំពង់ចាមដើម្បីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញថ្ងៃទី១៦ និងទី១៧ ខែ មីនា ២០១៩ ខាងមុខនេះ និងមានឱកាសជួបផ្ទាល់ជាមួយ កំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករ បាល់ទាត់ Ronaldinho។

ហើយនៅជុំវិញបរិវេណកន្លែងរៀបចំកម្មវិធី Tiger Street Football Festival 2019 ក៏មានកន្លែងលេងហ្គេមកម្សាន្តដ៏រីករាយ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើនពីស្រាបៀរថៃហ្គ័រ និងមានការដាក់តាំងលក់សម្ភារៈកីឡា ព្រមទាំងទទួលបាន ការភ្ជាប់អ៊ីនធើណែត ដោយឥតគិតថ្លៃ (Free Wifi) នៅបញ្ជរ Digital Booth ផងដែរ។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិ ច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.