v9
V9BET

គាប់ជួនពេកហើយ! របួស Martial និង Lingard ព្រមគ្នាជាក្តីកង្វល់របស់ Man.United

4 months ago​ | ដោយ V-Dr

កីឡាករខ្សែប្រយុទ្ធ Anthony Martial និង ខ្សែបម្រើ Jesse Lingard កំពុងស្ថិតនៅក្នុងការមន្ទិលសង្ស័យសម្រាប់បង្ហាញ ខ្លួនអោយក្រុម Man.United ក្នុងជំនួបការប្រកួតពានរង្វាន់ដ៏ចំណាស់របស់អង់គ្លេសគឺ FA Cup ដែលនិងត្រូវជួបប្រកួតជាមួយក្រុមតោខៀវ Chelsea នាកីឡដ្ឋាន Stamford Bridge នៅរាត្រីរាត្រីថ្ងៃចន្ទ ទី១៨ កុម្ភៈ ២០១៩ សប្តាហ៏ក្រោយបន្ទាប់ពីរងរបួសនិងដកខ្លួនចេញក្នុងជំនួបបរាជ័យក្នុងក្របខ័ណ្ឌ Champions League ជាមួយក្រុមភ្ញៀវ Paris Saint-German។

Martial ត្រូវបានប្តូរចេញក្រោយពីមានបញ្ហាក្រលៀននៅតង់ទី១ខណៈ Lingard ក៏ជួបបញ្ហារបួសសរសៃពួរខាងឆ្វេង នៅតង់ទី១ ដូចគ្នាផងដែរស្របពេលក្រុម Man United កំពុងតែរង់ចាំលទ្ធផលនៃការធ្វើតេស្ត៏ស្កេនលើកីឡាករទាំងពីរស្របពេលក្រុមនៅតែបង្ហាញក្តីកង្វល់មុនជំនួបជាមួយ Chelsea។

Manchester United’s English midfielder Jesse Lingard (R) receives medical treatment as he leaves the pitch injured during the first leg of the UEFA Champions League round of 16 football match between Manchester United and Paris Saint-Germain (PSG) at Old Trafford in Manchester, north-west England on February 12, 2019. (Photo by Paul ELLIS / AFP)PAUL ELLIS/AFP/Getty Images

ក្រុម Man.United កំពុងប្រឈមការបាត់បង់កីឡាករ Martial និង Lingard ដែលនឹងក្លាយជាឧបសគ្គដ៏ធំមួយសម្រាប់លោក Ole Gunnar Solskjaer ដែលជាអ្នកចាត់ការបណ្តោះអាសន្នសម្រាប់គ្រូបង្វឹកសញ្ជាតិន័រវេបានផ្តល់ឪកាសសម្រាប់ពួកគេ ធ្វើការវាយឆ្មក់និងគាំទ្រដល់ខ្សែប្រយុទ្ធ Marcus Rashford ចាប់តាំងពីរូបលោកចូលមកដឹកនាំក្លឹបនៅខែធ្នូ ២០១៨ មកម្លេះ។

ខ្សែប្រយុទ្ធ Romelu Lukaku និង Juan Mata កំពុងត្រៀមលក្ខណៈរួចជាស្រេចក្នុងប្តូរចូលជំនួសកីឡាករទាំងពីរដើម្បីលេង ទល់និងតោខៀវ Chelsea និងទំនងជាទទួលភារកិច្ចនេះបន្តនៅក្នុងជំនួបជាមួយ ក្រុមហង្សក្រហម Liverpool នៅថ្ងៃអាទិត្យទី២៤ កុម្ភៈ២០១៩ ខាងមុខសម្រាប់ក្របខណ្ឌPremier League ផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dailymail



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.