v9
V9BET

Man.United បញ្ជាក់ពីទឹកប្រាក់លំអិតបានទូទាត់ដល់អតីតគ្រូបង្វឹក Mourinho និងជំនួយការ

4 months ago​ | ដោយ V-Dr

ក្រុម Manchester United បានរៀបរាប់ពត៌មានលំអិតអំពីទំហំទឹកប្រាក់ដែលក្រុមត្រូវទូទាត់សម្រាប់អតីតគ្រូបង្វឹក លោក Jose Mourinho ខណៈដែលក្រុមបាននាំយក លោក Ole Gunnar Solskjaer យកមកធ្វើជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ ពួកគេមកដល់ពេលបច្ចុប្បន្ននេះ។

ម្ចាស់ជើងកំពូលអង់គ្លេស១៣សម័យ Manchester United បានផ្តល់ដល់អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho និងជំនួយការរបស់គាត់ចំនួន ១៩,៦លានផោនជាសំណងបន្ទាប់ពីអ្នកចាត់ការទូទៅរូបនេះត្រូវបានបណ្តេញចេញកាលពីខែធ្នូ ២០១៩ ក្រោយពីដឹកនាំក្រុមចាញ់ Liverpool ៣-១ ក្នុងក្របខ័ណ្ឌ Premier League នៅកីឡដ្ឋាន Anfield នាំអោយក្រុម Man United ស្ថិតនៅចំណាត់ថ្នាក់លេខ៦ និងមានគម្លាតរហូត ១៩ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង។

លោក Mourinho មានវ័យ ៥៦ឆ្នាំដែលបានចុះហត្ថលេខាលើកិច្ចសន្យានៅខែមករាឆ្នាំ ២០១៩ និងមានសុពលភាពរហូតដល់ដំណាច់រដូវកាល២០១៩-២០២០ នេះបានចាកចេញពីក្លឹបជាមួយជំនួយការរបស់លោកមានគ្រូបង្វឹកអ្នកចាំទី Silvino Louro គ្រូបង្វឹកក្រុម Ricardo Formosinho គ្រូបង្វឹកហ្វឹកហាត់ Stefano Rapetti និង Carlos Lalin និងអ្នកវិភាគ Giovanni Cera។ តួលេខនេះត្រូវបានបង្ហាញនៅក្នុងលទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាសទី២ របស់ក្លឹបសម្រាប់ឆ្នាំ ២០១៩ ដែលក្នុងនោះពួកគេបានបង្ហាញប្រាក់ចំណូល ២០៨,៦ លានផោននិងប្រាក់ចំណេញប្រតិបត្តិការចំនួន ៤៤លានផោន។

សម្រាប់អនុប្រធានប្រតិបត្តិនិងជាប្រធានផ្នែកទិញដូរកីឡាករបស់ក្រុម លោក Ed Woodward បានសរសើរពីឥទ្ធិពលរបស់អ្នកចាត់ការបណ្ដោះអាសន្ន Ole Gunnar Solskjaer ដែលបានដឹកនាំក្រុម Man United ឈ្នះ ១០លើកក្នុង ១១ប្រកួតនៅក្នុងការប្រកួតទាំងអស់មុនពេលកបរាជ័យក្នុងលទ្ធផល 2-0 កាលពីថ្ងៃអង្គាររបស់ក្រុម Paris Saint-Germain ។

លោក Wood បន្តថា : ការតែងតាំងលោក Ole និង Mike Phelan ជាអ្នកចាត់ការ និងជាជំនួយការគ្រូបង្វឹកបណ្តោះអាសន្នព្រមជាមួយជំនួយការ Kieran, McKenna, Michael Carrick និង Emilio Alvarez បានផ្តល់ផលវិជ្ជមាននៅក្នុងក្លឹប។ យើងមានសេចក្តីសោមនស្សរីករាយនឹងការរីកចម្រើននៃទម្រង់លេងរបស់ក្រុម ចាប់តាំងពីខែធ្នូ ២០១៨ ហើយយើងរំពឹងថាក្រុមនិងបញ្ចប់រដូវកាល ២០១៨-២០១៩ នៅលទ្ធផលល្អមួយ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.