v9
V9BET

រំជួលចិត្ត! កីឡាការិនីបាល់ទះម្នាក់លាតត្រដាងអាថ៌កំបាំងស្នេហាជាមួយ Sala មុនពេលមរណៈភាព

3 months ago​ | ដោយ V-Dr

ក្រោយពីការប្រកាសជាផ្លូវការណ៏ស្តីពីមរណៈភាពរបស់ខ្សែប្រយុទ្ធ Emiliano Salah កីឡាករអន្តរជាតិអាហ្សង់ទីនរបស់ ក្រុម Cardiff City ស្រាប់តែពេលនេះមានលេចចេញនៅពត៌មានស្តីពី ទំនាក់ទំនងស្នេហារបស់ Sala ត្រូវបានកីឡាការិនីបាល់ទះសញ្ជាតិប្រេស៊ីលដែលមានជំនាញវិជ្ជាជីវៈគឺនាង Luiza Ungerer បានចេញមកអះអាងប្រាប់នៅក្នុងបទសម្ភាសន៏មួយ ជាមួយ Outlet Globo ដែលជាសារពត៌មានរបស់ប្រេស៊ីលថានាងមានទំនាក់ទំនងជាមួយ Emiliano Sala ចាប់តាំងពីឆ្នាំ២០១៧ ហើយនាងនៅតែស្រឡាញ់អតីតខ្សែប្រយុទ្ធរបស់ក្រុម Nantes ដែលបាត់បង់ជីវិត ជារៀងរហូត។

Ungerer កីឡាករការិនីបាល់ទះវ័យ ៣១ឆ្នាំរូបនេះលេងឱ្យក្រុមបាល់ទះ Nantes របស់បារាំង បានរំលឹករឿងរ៉ាវពី អតីតកាល របស់នាងថានាងបានជួប Sala ក្នុងអំឡុងពេលលងនៅប្រទេសបារាំងហើយចាប់ផ្តើមឆាតទំនាក់ទំនងស្នេហាគ្នាជាលើក ដំបូងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងខែកញ្ញា ឆ្នាំ២០១៧ កំលុងពេលនាងលេងអោយក្រុមបាល់ទះនារី Nantes ។

មានដើមកំណើតនៅទីក្រុង Rio de Janeiro នាង Ungerer ធ្លាប់លេងបាល់ទះនៅប្រទេសបារាំងអស់រយៈពេល ៨ឆ្នាំបាននិយាយថានាងបានជួប Sala ជាលើកចុងក្រោយនៅថ្ងៃទី១៤ ខែមករា ២០១៩។ នាងបាននិយាយថា: Sala បានប្រាប់ថាខ្លួននិងត្រូវផ្ទេរទៅលេងនៅក្រុម Cardiff ហើយកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ជាផ្លូវការណ៏ហើយ។ វាធ្វើឱ្យខ្ញុំរីករាយព្រោះខ្ញុំបានឃើញគាត់សប្បាយចិត្តខ្លាំងណាស់។ វាគឺជាក្តីសុបិន្តរបស់គាត់ក្នុងការលេងនៅក្នុងក្របខណ្ឌកំពូលអង់គ្លេស Premier League ដែលជាការប្រកួតប្រជែងដ៏ល្អបំផុតនៅក្នុងពិភពលោក

Ungerer បន្តថាៈ ខ្ញុំបាននិយាយទៅកាន់ Sala នៅថ្ងៃដែលរូបគេបាត់ខ្លួនប៉ុន្តែនាងមិនចង់បង្ហាញអ្វីដែលពួកគេនិយាយទេផ្ទុយ ទៅវិញនាងនិយាយថាអ្វីដែលខ្ញុំចង់បានគឺឱ្យគាត់ត្រលប់មកវិញ។ខ្ញុំនិង Salaធ្លាប់បានចំណាយពេលនៅជាមួយគ្នានៅក្រុង Nantes នៅតាមផ្លូវអ្នកទាំងអស់គ្នាស្គាល់គាត់ហើយពួកគេបានមកនិយាយជាមួយគាត់និងថតរូបជាមួយគាត់។ ខ្ញុំធ្លាប់និយាយថា: តើនរណាប្រាប់អ្នកឱ្យរកគ្រាប់បាល់បានច្រើនម្លេះ?វាជារឿងគួរឱ្យភ្ញាក់ផ្អើលចំពោះ Sala ព្រោះគាត់ជាមនុស្សសាមញ្ញ។ គាត់មានបេះដូងស្អាតស្អំគាត់មិនមានចេតនាអាក្រក់ទេគាត់ថែមទាំងជាមនុស្សសុច្ចរិតទៀងត្រង់ទៀតផង

កែសម្រួលដោយ៖ Cambosport
ប្រភព៖ mirror

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.