v9
V9BET

សហព័ន្ធបាល់ទាត់ ប្រកាសរកគ្រូបង្វឹក ទៅបង្ហាត់ក្រុមយុវជនថ្នាល នៅបាទី

6 days ago​ | ដោយ V-Dr

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការប្រកាសជាធារណៈ ក្នុងការស្វែងរកគ្រូបង្វឹក ដែលមានសញ្ញាប័ត្របង្ហាត់ចាប់ពីកម្រិត C ឡើងទៅ ដើម្បីឲ្យចូលរួមបង្ហាត់ក្រុមយុវជនថ្នាលកម្ពុជា ដែលបានប្រមូលផ្តុំ នៅមជ្ឈមណ្ឌម និងសាលាបាល់កីឡាបាល់ទាត់ជាតិបាទី ក្នុងខេត្តតាកែវ។

បើតាមសេចក្តីជូនដំណឹង ដែលទើបត្រូវបានបង្ហោះ កាលពីជាង១ម៉ោងមុននេះ បានសរសេរថា៖« សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានកិត្តិយសសូមជម្រាបជូនថា ស្ថិតក្នុងផែនការអភិវឌ្ឍន៍បាល់ទាត់រយៈពេលវែង និងក្នុងទិសដៅឆ្ពោះទៅកាន់កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ សហព័ន្ធ មានផែនការជ្រើសរើសគ្រូបង្វឹកកីឡាបាល់ទាត់មួយចំនួន ដែលមានសញ្ញាប័ត្របង្ហាត់ចាប់ពីកម្រិត C ឡើងទៅ ដើម្បីចូលរួមសហការបង្ហាត់ក្រុមកីឡាករនៃសាលាកីឡាបាល់ទាត់ជាតិបាទី»។

ជាមួយនឹងការប្រកាសរកគ្រូបង្វឹក ដើម្បីចូលរួមសហការបង្ហាត់ដល់ក្រុមយុវជនថ្នាល នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់បាទីនេះ សហព័ន្ធកីឡាបាល់ទាត់ជាតិ សង្ឃឹមយ៉ាងមុតមាំចំពោះគ្រូ នឹងមានឆន្ទៈក្នុងការចូលរួមសហការជាមួយសហព័ន្ធ ក្នុងការជំរុញការអភោវឌ្ឍន៍បាល់ទាត់ នៅកម្ពុជា ឲ្យកាន់តែមានភាពល្អប្រសើរ៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.