v9
V9BET

លោក Lampard គេចវេសមិននិយាយពីការទៅដឹកនាំក្លិប Chelsea

6 months ago​ | ដោយ V-Dr

លោក Frank Lampard គ្រូបង្វឹករបស់ក្លិប Derby បានបញ្ជាក់ថា លោកមិនមែនកំពុងតែសុបិនទៅលើការវិលត្រឡប់ជាសក្តានុពលទៅកាន់ក្លិប Chelsea ឡើយ ស្របពេលដែលមានការលើកឡើងជាច្រើនថា គ្រូបង្វឹករបស់ក្រុមតោខៀវនាពេលបច្ចុប្បន្នលោក Maurizio Sarri អាចនឹងត្រូវបណ្តេញចេញ។

លោក Sarri កំពុងតែស្ថិតក្រោមការរិះគន់ ក្រោយពីបានជួបបញ្ហាក្នុងរដូវកាលទី១របស់លោក នាកីឡដ្ឋាន Stamford Bridge។ បញ្ហារបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានឈានដល់ចំណុកំពូល កាលពីថ្ងៃអាទិត្យ នៅពេលដែលក្រុម Chelsea បានរងបរាជ័យដ៏ធំបំផុតរបស់ពួកគេក្នុងរយៈពេល២៨ឆ្នាំ ក្នុងពេលចាញ់ក្រុម Manchester City យ៉ាងអាម៉ាស់ក្នុងលទ្ធផល ៦-០។ បញ្ហានេះ បានធ្វើឲ្យលោក Lampard ដែលជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេរបស់ Chelsea ក្រោយពីជួបអាជីពប្រកបដោយផ្លែផ្កា នៅឯកីឡដ្ឋាន Stamford Bridge អាចនឹងក្លាយជាបេក្ខភាពដែលត្រូវណែនាំដើម្បីជំនួសកន្លែងរបស់លោក Sarri ប្រសិនបើលោកត្រូវបានបណ្តេញចេញដោយលោក Roman Abramovich។

អតីតខ្សែបម្រើអន្តរជាតិអង់គ្លេសរូបនេះ បានជួយឲ្យក្រុម Chelsea ឈ្នះពានក្របខ័ណ្ឌ Premier League និង Champions League ក្នុងចំណោមពានផ្សេងទៀត និងត្រូវបានចាត់ទុកថា ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏ឆ្នើមបំផុតរបស់ក្លិប។ ក្នុងការចាប់ផ្តើមអាជីពជាលើកទី១របស់លោកក្នុងនាមជាអ្នកចាត់ការទូទៅ លោក Lampard បានទទួលការកោតសរសើរចំពោះការងាររបស់លោកក្នុងក្លិបលំដាប់ទី Derby ដែលកំពុងតែស្ថិតក្នុងការប្រជែងកៅអីទៅក្របខ័ណ្ឌកំពូលពី Championship។ ប៉ុន្តែ លោកបាននិយាយថា៖ «ការងាររបស់ខ្ញុំគឺនៅទីនេះ។ យើងកំពុងតែខិតខំធ្វើការ ហើយការគិតរបស់ខ្ញុំ គឺការជួបក្រុម Ipswich Town នៅថ្ងៃពុធ និងការជួបក្រុម Brighton នៅថ្ងៃសៅរ៍»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.